គ្រាប់​បាល់​អស្ចារ្យ​ជា​ច្រើន​គ្រាប់​បាន​កើតឡើង​ក្នុង​ជំនួប​រវាង​ Barcelona​ ជាមួយ​នឹង​ Arsenal​

Barcelona​ បាន​ឡើង​ទៅ​លេង​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ ក្របខ័ណ្ឌ​ UEFA Champions​ League​ ដោយ​ជោគជ័យ​ ក្រោយពេល​យក​ឈ្នះ​ Arsenal​ ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង​ ៥​ទល់​នឹង​១។​ សម្រាប់​ជើង​ទី​ពីរ​ដែល​ធ្វើការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១៧​នេះ​ Barcelona​ បាន​ឈ្នះ​ Arsenal​ ក្នុង​លទ្ធផល​៣​ទល់​នឹង​១។​

Neymar​ ជា​អ្នក​បើកឆាក​រក​គ្រាប់​បាល់​ឲ្យ​ Barcelona​ មុន ​នៅ​នាទី​ទី​១៨ ទើប​ក្រោយ​មក​ចូល​ដល់​តង់​ទី​ពីរ​នៅនាទីទី៥១​ Mohamed Elneny ​កីឡាករ​ចំណូល​ថ្មី​របស់​ Arsenal ​បាន​សុត​មួយ​ជើង​យ៉ាង​ស្រស់​ស្អាត​ពី​ចម្ងាយ​កោង​ចូល​ទី​តាម​ស្មើ​វិញ។​

តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ លេង​បាន​១៥​នាទី​ក្រោយ​មក​ Luis Suarez​ បាន​លោត​កាប់​បាល់​បញ្ចូល​ទី​ឲ្យ​ ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​វិញ​ ហើយ​ចុងក្រោយ​ Messi​ បាន​បញ្ចប់​ក្ដី​សង្ឃឹម​របស់​ Arsenal ​ដោយ​ឆ្កឹះ​បាល់​បញ្ចូល​ទី​នៅ​នាទី​ទី​៨៨​ ធ្វើ​ឲ្យ​ចប់​ការប្រកួត​ Barcelona​ ឈ្នះ​ Arsenal​ ក្នុង​លទ្ធផល​៣​ទល់​នឹង​១។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ដែល​បាន​ឡើង​ទៅ​លេង​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ ក្របខ័ណ្ឌ​ UEFA Champions​ League​ មាន​ Real Madrid,​ Man City, ​Wolfsburg, ​Benfica, ​At Madrid, ​Barcelona, ​Bayern ​Munich, និង​ចុងក្រោយ​ Paris Saint Germain។​

គ្រាប់​បាល់​អស្ចារ្យ​ជា​ច្រើន​គ្រាប់​បាន​កើតឡើង​ក្នុង​ជំនួប​រវាង​ Barcelona​ ជាមួយ​នឹង​ Arsenal​ គ្រាប់​បាល់​អស្ចារ្យ​ជា​ច្រើន​គ្រាប់​បាន​កើតឡើង​ក្នុង​ជំនួប​រវាង​ Barcelona​ ជាមួយ​នឹង​ Arsenal​

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • គ្រាប់​បាល់​អស្ចារ្យ​ជា​ច្រើន​គ្រាប់​បាន​កើតឡើង​ក្នុង​ជំនួប​រវាង​ Barcelona​ ជាមួយ​នឹង​ Arsenal​已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កីឡា  ព័ត៌មាន
Tags: