Obama បញ្ជា​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ហើយ​ទាមទារ​ឲ្យ​ដោះលែង​និស្សិត​ជា​បន្ទាន់

ប្រធានាធិបតី​អាមេរិក លោក Barack Obama បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ថ្មី​មួយ សំដៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​ប្រទេស​កុម្មុយនិស្ត​កូរ៉េខាងជើង ដើម្បី​ជា​ការ​សងសឹក​នឹង​ការ​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ និង​មីស៊ីល​អន្តរទ្វីប ហើយ​ទន្ទឹម​នឹង​នេះ ក៏​ដោយសារ​តែ​ការ​កាត់ទោស​និស្សិត​អាមេរិក​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ផង​ដែរ​ ។
ការ​បញ្ជា​ឲ្យ​ដាក់​ទណ្ឌកម្ម​លើក​នេះ ធ្វើ​ឡើង​សំដៅ​លើ​រដ្ឋាភិបាល​កុម្មុយនិស្ត គណបក្ស​ពលករ​កូរ៉េ និង​អ្នក​ជំនួញ​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​ឧស្សាហកម្ម​រ៉ែ ថាមពល ដឹកជញ្ជូន និង​ធនាគារ ព្រោះ​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ពួកគេ​ផ្ដល់​ជា​ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​មីស៊ីល​ជា​ដើម ។
ភ្លាមៗ​នោះ រតនាគារ​អាមេរិក​បាន​ប្រកាស​ឲ្យ​អនុវត្ត​បទ​បញ្ជា​នេះ ​ទៅ​លើ​មន្ត្រី​ចំនួន​១៧​រូប ព្រម​ទាំង​អង្គការ​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ផង​ដែរ ដោយ​ទណ្ឌកម្ម​ថ្មី​នេះ​នឹង​បង្កក​នាវា​២០​គ្រឿង ដែល​ប្រទេស​ទាំង​២​ធ្លាប់​តែ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​គ្នា មិន​ឲ្យ​ចូល​ផែ​អាមេរិក​ មិន​ឲ្យ​ដឹកជញ្ជូន​ទំនិញ​អាមេរិក ឬ​ក៏​លក់​ទំនិញ​គិត​ជា​ប្រាក់​ដុល្លារ​អាមេរិក​ឡើយ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ទណ្ឌកម្ម​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​របស់​ទីក្រុង​ព្យុងយ៉ាង​ សម្រេច​កាត់​ទោស​និស្សិត​អាមេរិក​ម្នាក់​កាល​ពី​ម្សិលមិញ ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ ដោយ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ទៀត ហើយ​អាមេរិក​បាន​ធ្វើ​ការ​បញ្ជា​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ដោះ​លែង​និស្សិត​រូប​នោះ​ជា​បន្ទាន់ ៕
ប្រភព៖news.kqube
  • Obama បញ្ជា​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ហើយ​ទាមទារ​ឲ្យ​ដោះលែង​និស្សិត​ជា​បន្ទាន់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កំសាន្ត
Tags: