ហួសចិត្ត!! អាចោរថ្លើមធំ ហ៊ានទូរស័ព្ទឆបោកអភិបាល ខេត្តកណ្តាល អោយវេលុយតាមWing ជាថ្នូរចង់ដោះដូរពត៌មានគ្រឿងញៀន

(កណ្តាល)៖ ជនឆបោកម្នាក់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ បានទូរស័ព្ទ រាយការណ៍ប្រាប់អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ថា មានមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ចេញមកពីខេត្តក្រចេះ ឆ្ពោះមករាជធានីភ្នំពេញ ដោយសុំលោកអភិបាលខេត្ត សុំកុំឲ្យទាក់ទងនគរបាលពីព្រោះមិនទុកចិត្ត។

អភិបាលខេត្តកណ្តាល ក្រោយទទួលបានព័ត៌មាននេះភ្លាម ក៏បញ្ជាឲ្យកម្លាំងអាវុធហត្ថ ខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ថា តើមានករណីនេះកើតឡើងមែន ឫមួយយ៉ាងណា? បន្ទាប់ពីមេអហខេត្តទាក់ទងជនសង្ស័យខាងលើ ស្រាប់តែជននេះ ចេះតែសុំលុយមុនដើម្បីទិញកាតទូរស័ព្ទ និងបញ្ហាផ្សេងៗ។ ដោយសារតែឃើញ សកម្មភាព និងទង្វើរបស់ជនសង្ស័យរូបនេះដូចមិនស្រួល មេអហខេត្តកណ្តាល ក៏មានការសង្ស័យ ហើយឲ្យជំនាញទាក់ទងទៅ មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆែកលេខទូរស័ព្ទ ក៏ដឹងថា ជនសង្ស័យនៅភ្នំពេញ។

ក្រោយដឹងពីរឿងទាំងនេះ ក៏សន្និដ្ឋានថា នេះជាករណីឆរបោកតាមទូរស័ព្ទ ពេលនោះកម្លាំងជំនាញ អ.ហ ខេត្ត ដឹកនាំដោយលោកមេបញ្ជាការរង ទូច អ៊ីណាន តាមការឯកភាពពី លោកព្រះរាជ អាជ្ញាខេត្ត លឹម សុគន្ថា និងព្រះរាជអាជ្ញារាជធានីភ្នំពេញ ដោយមានកិច្ចសហការ ជាមួយកម្លាំងអាវុធហត្ថ ខណ្ឌទួលគោក និងអាវុធហត្ថលើផ្ទៃ ធ្វើការតាមដានរហូត ចាប់បានជនសង្ស័យតែម្តង ស្ថិតនៅកន្លែងផ្ទេរប្រាក់ Wing តាមបណ្តោយផ្លូវ២៩៩ ម្តុំផ្សារទួលគោក ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្រោយពីជនសង្ស័យ បានទៅបើកយកលុយជាង១០០ដុល្លារ ដែលមន្រ្តីអាវុធហត្ថខេត្តបានផ្ញើជូន។ មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀក ភ័ណ្ឌ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ និងជាមនុស្សប្រើប្រាស់ គ្រឿងញៀនទៀតផង។

ក្រោយចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ២គ្រឿង និងបង្កាន់ដៃដកប្រាក់១សន្លឹក ព្រមទាំងលុយ ជាង១០០ដុល្លារ ដែលកម្លាំង អាវុធហត្ថបានផ្ញើជូន។ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ សំ តុលា បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការ តាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំ ណាក់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃ និងអភិបាលខេត្តកណ្តាល៕

ហួសចិត្ត!! អាចោរថ្លើមធំ ហ៊ានទូរស័ព្ទឆបោកអភិបាល ខេត្តកណ្តាល អោយវេលុយតាមWing ជាថ្នូរចង់ដោះដូរពត៌មានគ្រឿងញៀន

ហួសចិត្ត!! អាចោរថ្លើមធំ ហ៊ានទូរស័ព្ទឆបោកអភិបាល ខេត្តកណ្តាល អោយវេលុយតាមWing ជាថ្នូរចង់ដោះដូរពត៌មានគ្រឿងញៀន

ហួសចិត្ត!! អាចោរថ្លើមធំ ហ៊ានទូរស័ព្ទឆបោកអភិបាល ខេត្តកណ្តាល អោយវេលុយតាមWing ជាថ្នូរចង់ដោះដូរពត៌មានគ្រឿងញៀន

ហួសចិត្ត!! អាចោរថ្លើមធំ ហ៊ានទូរស័ព្ទឆបោកអភិបាល ខេត្តកណ្តាល អោយវេលុយតាមWing ជាថ្នូរចង់ដោះដូរពត៌មានគ្រឿងញៀន

ហួសចិត្ត!! អាចោរថ្លើមធំ ហ៊ានទូរស័ព្ទឆបោកអភិបាល ខេត្តកណ្តាល អោយវេលុយតាមWing ជាថ្នូរចង់ដោះដូរពត៌មានគ្រឿងញៀន
ក្ដៅៗ ប្លន់ផ្ទះថៅកែដំឡូង បាញ់កម្មករចំចុងដង្ហើមធ្លាយដល់ខ្នង!

ប្រភព៖ Fresh News

  • ហួសចិត្ត!! អាចោរថ្លើមធំ ហ៊ានទូរស័ព្ទឆបោកអភិបាល ខេត្តកណ្តាល អោយវេលុយតាមWing ជាថ្នូរចង់ដោះដូរពត៌មានគ្រឿងញៀន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កំសាន្ត
Tags: