ក្រសួងយុត្តិ​ធម៌នឹង​ធ្វើការ​ពិភាក្សា​អំពី​ករណី​ឃុំខ្លួន​បណ្តោះ​អាសន្ន​​​​ជា​​​មួយ​​​ព្រះរាជអាជ្ញា និង​​​ប្រធាន​​​តុលាការ

ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យដោះ​​​លែង​​​មេដឹកនាំ​​សហ​​​គមន៍​​​ព​​​ីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​ដាក់​​​ពន្ធនាគារ​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដីធ្លី​​​មក ព្រះរាជ​​​អាជ្ញា​​​និង​​​ប្រធាន​​​តុលាការ​​​មក​​​ពី​​​ទូទាំង​​​ប្រទេស​​​នឹង​​​ជួប​​​ប្រជុំ​​​គ្នា​នៅ​​​រាជធានីភ្នំពេញ​​​នៅថ្ងៃ​​​សុក្រ ​​​ដើម្បីពិភាក្សា​​​អំពី​​​ការ​​​ប្រើ​​​ប្រាស់​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ ​​​អាសន្ន​​​​​​លើ​ចុង​​​ចោទក្នុង​​​​វិវាទ​​បែប​​​​េនះ។

លោក អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិ​​​ធម៌​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ខ្ញុំ​​​សូម​​​អញ្ជើញ​​​ប្រធាន​​​តុលាការ និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​មក​​​ពី​​​គ្រប់​​​ខេត្ត​​​ទាំង​​​អស់​​​ទាក់​​ទិន​​​ករណី​​​​​​ពាក់ព័ន្ធនេះ ​​​មក​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​ស្តី​​​ពី​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅក្នុង​ករណី​​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​ថ្ងៃ​​​សុក្រ​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ដដែល​​​នេះ​​​មិន​​​បាន​​​លើក​​​ឡើង​​​លម្អិត​​​អំពី​​​អ្វីដែល​​​នឹង​​​ត្រូវ​​​លើក​​​យក​​​មក​​​ពិភាក្សា​​​ឡើយ​ បើ​​​ទោះ​​​ជា​​​វា​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​ដី​​​ធ្លី​​​ពីរ​​​នាក់ដ​​​៏​​​ឆាប់រហ័ស​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​ រយៈ​​​ពេល​​​ប្រហែល​​​១​​​ម៉ោង​​​ ​​​បន្ទាប់ ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន ​​​ស្នើ​​​ឲ្យ​​​ដោះ​​​លែង​​​ពួក​​​គេ​​​តាម​​​ទំព័រ​​​ហេ្វស​ប៊ុក។ លោក កែវ សុធា ​​​ព្រះរាជអាជ្ញា​​​អម​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ ​​​ពី​​​ការ​​​ដោះ​​​លែង​​​ ឬ​​​កិច្ច​​​ប្រជុំ​​​នៅ​​​ពេល​ខាង​​​មុខ​​​ឡើយ។

ការ​​​​អនុវត្ត​​​ការឃុំ​​​ខ​​​្លួន​​​បណ្តោះ​​​អាសន្ន​​​ច្រើន​​​ហួស​​​ហេតុ​​​​​​ជា​​​បញ្ហា​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​ដែល​​​ត្រូវ​​​​​​ដោះ​​​ស្រាយ​​​បន្ទាន់​​​សម្រាប់​​​ក្រុម​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស។ ​​​លោកស្រី ចក់ ​​​សុភាព ប្រធាន​​​មជ្ឈ​​​មណ្ឌល​​​​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បានមាន​ប្រសាសន៍ ថា សំណើរបស់លោក​ ហ៊ុន សែន​ បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​កង្វះ​សុចរិតភាព​ដ៏រាល​​​ដាល​​​ក្នុង​ប្រព័ន្ធតុលាការ​។​​​

លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា “ដំណើរ​​​ការ​​​នេះ​​​មិន​​​គួរ​​​​​​​​​ពាក់​​​ព័ន្ធ​​​រដ្ឋាភិបាល​ក្នុងការ​​​ចេញ​​​បញ្ជា​​​ដោយ​​​ផ្ទាល់​​​ទៅកាន់​ប្រព័ន្ធ​​​តុលាការ​​​ទេ​​​។ ​​​ការ​​​​​​ពិនិត្យ​​​មើល​​​ការ​​​ប្រើប្រាស់​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ដ៏​រាលដាល​ និង​រំលោភ​​​បំពាន​​​​​ក្នុង​​ករណី​ពាក់​​​ព័ន្ធ​​​សកម្ម​​​ជន​​​សិទ្ធិ​​​ដី​​​ធ្លី​​​ និង​​​បរិស្ថាន គឺចាំ​​​​​​បាច់​​​ខ្លាំង​​​ណាស់”។

លោក សុក សំអឿន មេធាវី​​​ការ​​​ពារសិទ្ធិ​​​មនុស្ស​​​ដ៏​​​ឆ្នើម​​​មួយ​​​រូប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បើ​​​ទោះជា​​​ក្រម​​​នីតិវិធី​​​ព្រហ្មទណ្ឌ​​​ចែង​​​ថា ​​​អាច​ឃុំខ្លួន​បណ្តោះ​អាសន្ន​ចំពោះ​​​​បទ​​​ឧក្រិដ្ឋ​​​ដែល​​​​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ជាង​​​មួយ​​​ឆ្នាំ​​​ក៏ដោយ ក៏ជារឿយ​ៗ​ ការ​ចោទប្រកាន់ត្រូវ​​​បាន​​​បំផ្លើស​​​ដែរ​​​។ លោក​​​បន្ត​​​ថា “ពល​​​រដ្ឋ​​​តែង​​តែ​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​ធំ​​​ៗ អ៊ីចឹង​​​ ​​​លើស​​​ពី​​​​​​មួយ​​​ឆ្នាំ​​ ​​​គេ​​​អាច​ចាប់​​​ពួក​​​គាត់​​​ដាក់​​​ពន្ធនាគារ​បាន​​​។ ពួកគេមិន​​​ខ្វល់​​​អំពី​​​អង្គ​​​ហេតុ​​ទេ​​​”។ លោក​​​បាន​​​ថ្លែង​​​ថា អតុល្យភាព​​​អំណាច ​​​នៅ​​​ក្នុង​​​ករណី​​​វិវាទ​​​ដីធ្លី​​​ជាច្រើន​​​បន្ត​​​ធ្វើ​​​ឲ្យ​​​មាន​​​​ការ​​​រៀប​​​ផែន​​​ការ​​​មិន​​​ល្អ​​​ ដើម្បី​​​សម្រេច​​​គោល​​​​​​បំណង​​​របស់​​​បុគ្គល​​​មួយ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ “ជា​​​ពិសេស​​​ ​​​ប្រសិន​​​បើ​​​ភាគី​​​មួយ ​​​មក​​​ពី​​​ក្រុមហ៊ុន​​​ធំ​​​ ឬ​​​មន្ត្រី​​​មាន​​​ឋានន្តរ​​​ស័ក្ដិ​​​ខ្ពស់​​​ ហើយ​​​ភាគី​​​មួយ​​​ទៀត​​​ជា​​​ប្រជា​​​ពល​​​រដ្ឋ​​​ធម្មតា។​​​ ​​​ ​​​តើ​​​ចៅ​​​ក្រម​​​គិត​​​ដូច​​​ម្តេច?​​​​​​​​​ពួក​​​​​គេ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​”៕សារុន

The post ក្រសួងយុត្តិ​ធម៌នឹង​ធ្វើការ​ពិភាក្សា​អំពី​ករណី​ឃុំខ្លួន​បណ្តោះ​អាសន្ន​​​​ជា​​​មួយ​​​ព្រះរាជអាជ្ញា និង​​​ប្រធាន​​​តុលាការ appeared first on ខេមបូឌា ដេលី.