យុវជន​អាមេរិក​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​១៥​ឆ្នាំ​នៅ​កូរ៉េ​ខាង​ជើង​

យោងតាម​ការ​ចុះ​ផ្សាយ​នៃ​សារពត៌​មាន ​BI ​កាល​ពី​ថ្ងៃ​ទី១៦ ​ខែ​មីនា​ម្សិលមិញ ​បាន​ឱ្យ​ដឹង​ថា ​តុលាការមុខ​ស្ពាន់​របស់​កូរ៉េ​​ខាងជើង​បាន​សម្រេច​កាត់​ទោស​យុវជនជ​នជាតិអាមេរិក​​ម្នាក់ឱ្យ​ជាប់​គុករយៈ​ពេល​១៥​ឆ្នាំ ​ក្រោយ​ពី​យុវជន​រូប​​នេះ​ត្រូវ​បាន​ចាប់​ខ្លួន ​ខណៈ​ដែល​កំពុងដើរ​ទស្សនា​លើទឹកដីកូរ៉េ​ខាងជើង​ ។​
យុវជន​អាមេរិក​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​១៥​ឆ្នាំ​នៅ​កូរ៉េ​ខាង​ជើង​
មាន​វ័យ​២១​ឆ្នាំ​ យុវជន​រូប​នេះ​មាន​ឈ្មោះ ​Otto Warmbier​ ដែល​ជា​និស្សិតមក​ពី​សាកលវិទ្យាល័យ ​Virginia នៃ​ទឹក​ដីសហរដ្ឋអាមេរិក ត្រូវ​បានសារ​ពត៌មាន ​KCNA រ​បស់កូ​រ៉េ​ខាងជើង​ចុះ​ផ្សាយ​ថា ​យុវជន​រូប​នេះ ​ត្រូវ​បាន​តុលាការ​កូរ៉េ​ខាង​ជើង​សម្រេច​ដាក់​ទោស​ឱ្យ​ជាប់គុក​គ្មាន​ជញ្ជាំង​រយៈ​ពេល​១៥​ឆ្នាំ ​ដោយ​តម្រូវ​ឱ្យ​ធ្វើការ​ក្នុង​កម្រិតធ្ងន់​រយៈ​ពេល​១៥​ឆ្នាំ ​ពីបទ​ចោទ​បាន​លួច​សម្ភារៈ​ឃោសនា​ពាក្យ​ស្លោក​មួយ ​ក្នុង​សណ្ឋាគារ​ដែល​យុវជន​រូ​ប​នេះកំ​ពុង​ស្នាក់នៅ​ ក្នុង​ទីក្រុង​ព្យុង​យ៉ាង ​។​​
យ៉ាង​ណា​ក៏ដោយ ​ក្រោយ​ពី​សារ​ពត៌មាន​ក្នុ​ង​ប្រទេស​កូរ៉េ​បាន​ចុះផ្សាយភ្លាម ​ក្រុម ​និង​ស្ថាប័ន​សិទ្ធ​មនុស្ស​នានាដូចជា H​RW​ជាដើម ​បាន​លេច​មុខ​ចេញ​មក​ថ្កោលទោស​ចំពោះ​ការ​ចោទ​ប្រកាន់​គ្មាន​សណ្ឋាន និង​ទម្រង់​ច្បាប់​ច្បាស់លាស់​នេះ ​និង​ស្នើរ​ឱ្យ​គ្រប់​ស្ថាប័ន​អន្តរជាតិ​ពាក់​ព័ន្ធទាំង​អស់ជួយអន្តរាគម​ក្នុង​រឿង​នេះ ​ដើម្បី​​ជួយរំដោះ​យុវជន​ Otto ​ឱ្យ​មាន​សេរីភាពឡើង​វិញ ​។​​បើ​តាមសម្ដី​របស់​យុវជនរូប​នេះ ​បាន​ឱ្យ​ដឹង​​ថា៖ ករណី​នេះ​គឺ​ជា​បទ​ចោទ​ដ៏​សាហាវ​យង់​ឃ្នង ​និង​មាន​ការ​រៀប​ចំទុក​ជា​មុន​ពី​សំណាក់​អាជ្ញាធរ​កូរ៉េខាង​​ជើង ដើ​​ម្បីចាប់ខ្លួនទុក​ធ្វើជា​ចំណា​ប់ខ្មាំង ​បង្កើន​ភាព​គឃ្លើន​ដើម្បី​ជា​សារ​​ផ្ញើរទៅ​កាន់​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ តែ​ប៉ុណ្ណោះ​ ៕​
ដោយ៖ ឈូក ស
ប្រភព៖ cctv