​ព្រះ​សង្ឃ​ជាង​៤៨% ​ក្នុង​ប្រទេស​ថៃ​កំពុង​មាន​បញ្ហា​ធាត់​ហើយ​​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​

ថ្មីៗ​នេះ​កាសែត​ The Time ទើប​បាន​ចុះ​ផ្សាយ​ពី​ការ​ស្រាវជ្រាវ​ដែល​បង្ហាញ​ថា​ព្រះសង្ឃ​ជាង​៤៨%​ក្នុង​ប្រទេស​ថៃ​កំពុង​តែ​ជួប​នឹង​បញ្ហា​ជំងឺ​ធាត់​ដោយ​សារ​តែ​ចង្ហាន់​សំបូរ​ទៅ​ដោយ​ជាតិ​សារធាតុ​ខ្លាញ់​នឹង​ជាតិ​ស្ករ​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ​ទាំង​នោះ​កំពុង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ។

ដោយ​តាម​ការ​ស្រាវជ្រាវ​នោះ​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​ព្រះ​សង្ឃ​ទាំង​នោះ​មាន​ព្រះ​សង្ឃ​ប្រមាណ​ជា​១០%​កំពុង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រះ​សង្ឃ​២៣%​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នឹង​ព្រះ​សង្ឃ​ជិត​៤២%​ទៀត​មាន​ការ​លើស​កម្រិត​កូឡេស្ដេរ៉ូល​ក្នុង​ឈាម​ ។

បច្ចុប្បន្ន​គេ​កំពុង​បើក​យុទ្ធនាការ​បំពាក់​បំប៉ន​អំពី​សុខភាព​ដល់​ព្រះ​សង្ឃ​ ដែល​ជំរុញ​ឲ្យ​ព្រះ​សង្ឃ​មាន​លំហាត់​ប្រាណ​ ក៏​ដូចជា​លើក​ទឹក​ចិត្ត​ដល់​ព្រះ​សង្ឃ​ក្នុង​ការ​ប្រើ​ប្រាស់​ខ្សែ​ក្រវាត់​រឹប​ដើម្បី​សម្រក​ទម្ងន់​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​កាល​ពី​អំឡុង​ឆ្នាំ​២០១២​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​៨.៥​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ព្យាបាល​ព្រះ​សង្ឃ​ដែល​អាពាធ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ​ព្រះ​សង្ឃ​ជាង​៤៨% ​ក្នុង​ប្រទេស​ថៃ​កំពុង​មាន​បញ្ហា​ធាត់​ហើយ​​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ជីវិតនិងសង្គម
Tags: