ក្មួយស្តេចស៊ុលតង់ ចុះកុងត្រា លេងជាមួយនឹង Leicester

អង់គ្លេស៖ ក្លឹប Leicester ដែលកំពុងសង្ឈឹម យ៉ាងមុតមាំថា នឹងលើកពានរង្វាន់ លីកកំពូលអង់គ្លេស Premier League បាននាំយកក្មួយស្តេច ស៊ុលតង់ព្រុយណេ ពីក្លឹបតោខៀវ Chelsea មកលេងនៅក្លឹបខ្លួន ។

យោងតាម espnfc ដែលចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា Faiq Jefri Bolkiah ដែលជាក្មួយប្រុសរបស់ស្តេច ស៊ុលតង់ព្រុយណេ ចូលរួមលេងឲ្យតោខៀវតាំងពីឆ្នាំ២០១៤ នេះត្រូវបានក្លឹប Leicester ល្បួងចុះកុងត្រារួចរាល់ហើយ។

កីឡាករជាប់សែស្រឡាយស្តេច អាយុ១៧ឆ្នាំ កន្លងមកបានចុះកុងត្រា ជាមួយនឹងតោខៀវ ២ឆ្នាំ ប៉ុន្តែក្រោយពីកុងត្រា អស់សុពលភាព ហើយគាត់នឹងសម្រេចចិត្ត ចាកចេញទៅកាន់ ពហុកីឡដ្ឋាន King Power Stadium ។

Bolkiah បានសរសេរនៅលើ Instagram ថា «ខ្ញុំសប្បាយរីករាយណាស់ ដែលបានប្រកាស ការចុះហត្ថលេខាជាផ្លូវការ ជាមួយនឹងក្រុមអាជីព» ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ ខ្ញុំក៏សូមថ្លែងនូវអំណរគុណ ដល់ក្រុមគ្រួសារខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ ដែលតែងតែគាំទ្រ និងក៏មានមោទនភាព ខ្លួនឯងផងដែរ ខ្ញុំមិនអាចរងចាំបានទេឥឡូវនេះជាមួយ នឹងការចាប់ផ្តើម។

Bolkiah នឹងលេងតំណាងឲ្យព្រុយណេ ឈុតក្រោម១៩ឆ្នាំ និង ឈុតក្រោម២៣ឆ្នាំ ផងដែរ៕

ទស្សនាវីដេអូទម្រង់លេងរបស់ ក្មួួយស្តេចស៊ុលតង់៖

ក្មួយស្តេចស៊ុលតង់ ចុះកុងត្រា លេងជាមួយនឹង Leicester

ក្មួយស្តេចស៊ុលតង់ ចុះកុងត្រា លេងជាមួយនឹង Leicester

ក្មួយស្តេចស៊ុលតង់ ចុះកុងត្រា លេងជាមួយនឹង Leicester