សម្បកចេក ​អាច​ធ្វើឲ្យ​អ្នក ស្រក​ក្បាលពោះ​!

មនុស្សភាគច្រើន តែងបោះសម្បកចេកចោល ដោយគិតថាមានតែសាច់ ខាងក្នុងរបស់វាប៉ុណ្ណោះ ដែលផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់សុខភាព។ ប៉ុន្តែការគិតដូចនេះ គឺពិតជាមិន ត្រឹមត្រូវនោះទេ ការពិតគឺសារធាតុ បំប៉នស្ទើរតែពាក់កណ្តាល គឺមាននៅក្នុង សម្បកចេកនេះឯង ។
មានប្រទេសមួយចំនួន បានព្យាយាមប្រើប្រាស់ សម្បកចេកនេះឲ្យបាន ច្រើនតាមដែលអាចធ្វើបាន។ ហើយនាពេលថ្មីៗនេះ គេបានរកឃើញថា វាក៏អាចជួយក្នុងការ សម្រកទម្ងន់បានផងដែរ ។

តើសម្បកចេកអាចជួយ ឲ្យអ្នកស្រកទម្ងន់ បានយ៉ាងដូចម្តេចខ្លះ?
សាច់របស់ផ្លែចេក ក្នុងទំហំល្មមមួយ គឺមានផ្ទុកនូវសារធាតុ ចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចជួយគ្រប់គ្រង ទម្ងន់រាងកាយ ដោយវាមាន៖

  • ១២% នៃអាហារជាតិសសៃ ប្រចាំថ្ងៃរបស់អ្នក ដែលនឹងជួយ ក្នុងការរំលាយអាហារ និងជួយកាត់បន្ថយការ ប្រឈមនឹងជំងឺទឹកនោមផ្អែម។
  • ១៧% នៃវីតាមីនC ដែលផ្តល់អត្ថប្រយោជន៍ ដល់ប្រព័ន្ធភាពសុំាំ។
  • ២០% នៃវីតាមីណB6 ដែលជួយសមត្ថភាព រាងកាយ ក្នុងការបម្លែងអាហារឲ្យទៅ  ជា ថាមពល។
  • ១២% នៃជាតិប៉ូតាស្យូម ដែលជួយការលូតលាស់ របស់កោសិកា,ជាលិកា និងសិរីរៈ នៅក្នុងរាងកាយ។
  • ៨% នៃជាតិម៉ាញ៉េស្យូម ដែលនឹងមាន សារៈសំខាន់ចំពោះការ ផលិតថាមពលរាងកាយ និង ការលៃតម្រូវជាតិគ្លុយកូស និងកម្រិតសម្ពាធឈាម។ ការទទួលទានសាច់ និង ប្រើសម្បករបស់វា គឺអាចឲ្យអ្នកទទួលបាននូវ អត្ថប្រយោជន៍ជាច្រើន ដោយសម្បករបស់ ផ្លែចេកមានផ្ទុកបរិមាណ ដ៏ខ្ពស់នៃ វីតាមីនB6 , B12 ក៏ដូចជាម៉ាញ៉េស្យូម និងប៉ូតាស្យូម ផងដែរ។ លើសពីនេះ វាមានផ្ទុកនូវជាតិសសៃ និងប្រូតេអ៊ីនទៀតផង។

តើអ្នកគួរប្រើសម្បកចេកពណ៌បៃតង ពណ៌លឿង?

អ្នកប្រហែលជា ធ្លាប់បានលឺខ្លះៗមកហើយ ពីគុណសម្បត្តិនិង គុណវិបត្តិនៃការប្រើប្រាស់ សម្បកចេកខ្ចី និងទុំ ។ តែនៅពេលដែល គេនិយាយពីការ សម្រកទម្ងន់ ការប្រើ សម្បកចេកខ្ចីគឺ នឹងទទួលបាននូវ លទ្ធផលប្រសើរបំផុត។
ពួកវាមានផ្ទុកនូវសារជាតិ probiotics ច្រើនជាង ដែលអាចជួយដល់ សុខភាពនៃប្រព័ន្ធ រំលាយអាហាររបស់អ្នក។

លើសពីនេះ ទៀត សម្បកវាអាចជួយបង្កើន កម្រិតនៃអរម៉ូន serotonin និង dopamine ដែលអាចនឹងជួយ ឲ្យអ្នកមានអារម្មណ៍ល្អ និងទប់អារម្មណ៍នៃការឃ្លានអាហារ។
ប៉ុន្តែអ្នកក៏នៅតែអាចប្រើសម្បកពណ៌លឿង ក្នុងការបញ្ចុះទម្ងន់បានដែរ ប្រសិនបើអ្នកចូលចិត្តរសជាតិផ្អែម។

តើអ្នកអាចប្រើសម្បកចេកមកទទួលទានបានយ៉ាងដូចម្តេចទៅ?

ជាធម្មតាសម្បករបស់ផ្លែឈើ គឺមានផ្ទុកនូវបរិមាណដ៏ខ្ពស់នៃកម្រិត phytonutrients ដែលអាចនឹងធ្វើឲ្យមានរសជាតិល្វីងបន្តិច។ប៉ុន្តែសូមកុំបារម្ភយើង មានវិធី ធ្វើឲ្យវាមានរសជាតិប្រសើរជាងនេះបាន។

    • អ្នកអាចកាត់ចុងនៃសម្បករបស់វាទាំងសងខាង ហើយដាក់កិនទៅក្នុងទឹកក្រឡុករបស់អ្នក និងបន្ថែមគ្រឿងផ្សំផ្សេងៗទៀតទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។
    • អ្នកអាចដាក់វាស្ងោរ ហើយធ្វើវាទៅជាតែសម្បកចេក។
    • អ្នកអាចប្រើវា ដាក់ចូលទៅក្នុងសម្លការី ជំនួសឲ្យដំឡូង។ អ្នកអាចឆ្នៃវាទៅ តាមតម្រូវការ និងចំណូលចិត្តរបស់អ្នក។ ប៉ុន្តែចំណុចចំបង ដែលអ្នកគួរតែចងចាំ នោះគឺថា មុនពេលដែល អ្នកយកសម្បកចេកទាំងនេះ មកទទួលទានចូរ ប្រាកដថាវាជាប្រភេទចេក ដែលបានដាំតាមបែបធម្មជាតិ ដើម្បីកំណត់កម្រិត នៃការប្រឈមនឹង ថ្នាំកំចាត់សត្វល្អិត ឬសារជាតិគីមី ផ្សេងៗទៀត។ ក្នុងនោះផងដែរ អ្នកក៏ត្រូវធ្វើការលាង សម្អាតវាឲ្យបាន ស្អាតល្អផងដែរ មុននឹងយកវាមកទទួលទាន ៕

សម្បកចេក ​អាច​ធ្វើឲ្យ​អ្នក ស្រក​ក្បាលពោះ​!

ដោយ៖http://www.health.com.kh/