តើរលក កម្តៅអាចសម្លាប់ មនុស្យដោយ របៀបណា?

បច្ចុប្បន្នមានរលកកម្តៅ កើនឡើងខ្លាំងនៅ ប្រទេសឥណ្ឌា ដែលបានសម្រាប់ មនុស្សអស់រាប់ពាន់នាក់។ តើមូលហេតុអ្វី ទើបមានកំដៅខ្លាំងបែបនេះ? ហើយហេតុអ្វីបានជាមនុស្សមិនអាច ទ្រាំនឹងវាបាន?

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងប្រទេស ឥណ្ឌានៃសមាគមន៍ DNews , Seeker Daily និង TestTube News កំពុងតែស្ទង់រលកកម្តៅ ដោយបច្ចុប្បន្នវាបានកើនឡើងយ៉ាងខ្លាំងជាលំដាប់ ដែលបានធ្វើឲ្យមនុស្សជាង ២៣០០ នាក់បានស្លាប់នៅក្នុងគ្រោះធម្មជាតិនេះ។  

ម្យ៉ាងវិញទៀត ពួកគេបានធ្វើការតាមដាន អំពីមួលហេតុដែលនាំឲ្យមាន រលកកម្តៅកើនឡើងខ្លាំង នៅក្នុងប្រទេសឥណ្ឌា ដោយវាបានបណ្តាល ឲ្យមនុស្សជាច្រើនទ្រាំ មិនបានរហូតដល់ស្លាប់។

ជាដំបូងក្រុមឧតុនិយម វិទូបានចោទសួរថាៈ " តើអ្វីជារលកកម្តៅ?" ជាក់ស្តែង រលកកម្តៅត្រូវបានបង្កើតឡើង ដោយសម្ពាធខ្យល់ខ្ពស់ នៅក្នុងតំបន់ជាក់លាក់ណាមួយ។ ប្រព័ន្ធរលកកម្តៅចាប់ផ្តើម រុញច្រានខ្យល់ពីបរិយាកាសខាងលើ ចុះមកលើដី ដែលជាហេតុនាំឲ្យមានកម្តៅកើនឡើងខ្ពស់។

នៅក្នុងខណៈពេលដែរ មនុស្សព្យាយាមសម្របខ្លួន ជាមួយនឹងអាកាសធាតុក្តៅ រលកកម្តៅបានប្រែប្រួល កាន់តែក្តៅខ្លាំង និងស្ងួត ដែលជាហេតុធ្វើឲ្យពួកគេ មិនអាចទ្រាំទ្របាន។ ម្យ៉ាងវិញទៀត អាកាសធាតុក្តៅស្ងួតនេះ បានធ្វើការបំផ្លិចបំផ្លាញ ប្រព័ន្ធធាតុត្រជាក់នៅក្នុងខ្លួន នឹងស្រូបជាតិទឹក នៅក្នុងសារពាង្គកាយដល់ខ្សោះ មិនអាចបញ្ចេញញើស ធ្វើឲ្យឈាមខាប់ នឹងស្ទះសរសៃឈាម ដែលជាហេតុធ្វើឲ្យមនុស្សស្លាប់។

តើរលក កម្តៅអាចសម្លាប់ មនុស្យដោយ របៀបណា?