BKS សម្ពោធដាក់ បញ្ចាំងភាពយន្ត ខ្មោច ផ្អើលរោងកុន TK Avenue

ភ្នំពេញ៖ ជាមួយនឹងសំឡេងឆៃយ៉ាំ ដ៏កងរំពង លាយឡំនឹងសម្រែក «ពួកយើងកម្ចាត់ខ្មោច កម្ចាត់ឲ្យហិនហោច កម្ចាត់ខ្មោចឲ្យអស់...» បានធ្វើឲ្យអ្នកដែលទៅកាន់ TK Avenue  ភ្ញាក់ផ្អើល ក្នុងកម្មវិធីដាក់សម្ពោធភាព ដំបូងរបស់ BKS ក្រោមចំណងជើងថា «ដៃគូកម្ចាត់ខ្មោច» កាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។

«ដៃគូកម្ចាត់ខ្មោច» ជាភាពយន្ដដំបូង របស់ផលិតកម្ម BKS ដែលចំណាយ ទុនរាប់ម៉ឺនដុល្លារ ដើម្បីផលិតវាឡើង ដោយមានតារាល្បីៗ ចូលរួមសម្តែង ក្នុងនោះ មាន នាយគ្រឿន នាងខ្ញុង  កញ្ញា នី មុន្នីនាថ (តួខ្មោច) លោក ប៉ែន ចំរ៉ុង លោក វ៉ាន់ មករា (ដែលបានបន្សល់ ស្នាដៃចុងក្រោយ បន្ទាប់ពីស្លាប់ក្នុង ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍)  ញឹម ចាន់ថន និងតារាប្រុសស្រីល្បីផ្សេងទៀត ។

ភាពយន្ត  «ដៃគូកម្ចាត់ខ្មោច» ដោយគ្រាន់តែដាក់ សម្ពោធជាលើកដំបូងសោះ មានអ្នកបញ្ជាទិញសំបុត្រ ទស្សនាឡើងណែន តាន់តាប់រោងកុន តែម្តង ខណៈដែលផ្ទៃ រឿងទាំងមូល សើចៗ ពីដើមរហូតដល់ចប់ ។

លោក ឈុន សុវណ្ណភក្តី អ្នកគ្រប់គ្រងទូទៅផលិត BKS បានឲ្យដឹងថា «លោកពិតជាមាន ភាពសប្បាយរីករាយ ខ្លាំងណាស់ ដែលផលិតកម្ម របស់ខ្លួន បានដាក់បញ្ចាំង ភាពយន្តខ្មោច បែបកំប្លែងនេះឡើង ជាផ្លូវការ »។ ការសម្រេចស្នាដៃ ចុងក្រោយនេះ ដោយសារតែមាន ទស្សនិកជួយគាំទ្រ កន្លងមក ហើយរំពឹងថា ទស្សនិកជននឹង បន្តចូល មកទស្សនា ភាពយន្តបែបកំប្លែង លាយឡំភាពភ័យរន្ធត់ សើចចុកពោះ ពីដើមរហូតដល់ចប់ ដើម្បីលើកកម្ពស់ ស្នាដៃកូនខ្មែរ  នេះគឺជាសម្តីរបស់លោក ឈុន សុវណ្ណភក្តី បានបន្ថែម ។

បញ្ជាក់ផងដែរថា ក្រៅពី ភាពយន្ត  «ដៃគូកម្ចាត់ខ្មោច» ផលិតកម្ម BKS ក៏កំពុងផលិតភាពយន្ត «អាស៊ុយទ្រីស្មោះស្នេហ៍» ដែលចំណាយទុនជាង ៧ម៉ឺនដុល្លារ អាម៉េរិក ដើម្បីវាយលុករោងកុន នាពេលខាងមុខ ៕

ពិធីសម្ពោធខ្សែភាពយន្តរឿង ដៃគូកំចាត់ខ្មោច របស់ផលិតកម្ម BKS LEGEN TK

Posted by Norng Re on Wednesday, March 16, 2016