ព្រះសង្ឃ​ថៃ​កំពុង​ប្រឈម​បញ្ហា​លើស​ទម្ងន់​គួរ​ឲ្យ​គ្រោះថ្នាក់ ក្រោយ​ឆាន់​គ្រឿងឧបភោគ​មាន​ជាតិ​…​ផ្អែម ពី​ការដាក់​បាត​របស់​ពុទ្ធ​បរិ​ស​ទ្ធ​

​ការសិក្សា​មួយ​បង្ហាញថា ជិត​ពាក់កណ្តាល​នៃ​ព្រះសង្ឃ​ចំនួន ៣ សែន អង្គ នៅក្នុង​ប្រទេស​ថៃ បាន​កំពុង​ជួប​បញ្ហា (​ដុះ​ក្បាលពោះ​) ដែលជា​លទ្ធផល​នៃ​ការ​ប្រគេន​គ្រឿងឧបភោគ “​មាន​ជាតិ​ស្ករ និង​ខ្លាញ់​” របស់​ពុទ្ធ​បរិ​ស​ទ្ធ ។​

​តាម​ទម្លាប់​នៃ​ប្រពៃណី​ពុទ្ធសាសនា​, នោះ​ព្រះសង្ឃ​មួយចំនួន​នៅតាម​វត្ត​អារាម​នៅ​ទូទាំងប្រទេស លោក​តែង​ចេញ​បិណ្ឌបាត ដើម្បី​ទទួលយក​ការ​ប្រគេន​ចង្ហាន់​ពី​ពុទ្ធ​បរិ​ស​ទ្ធ​ចំណុះជើងវត្ត ដែល​មានជំនឿថា ការធ្វើ​ទាន​នេះ​នឹង​នាំមក​នូវ​សំណាងល្អ​ដល់​ពួកគេ​ម្នាក់ៗ ។ ប៉ុន្តែ ការដាក់​បាត​ដល់​ព្រះសង្ឃ ជាពិសេស​ជាមួយ​គ្រឿងឧបភោគ (​មាន​ជាតិ​ស្ករ និង​ខ្លាញ់​) នេះ នឹង​បណ្តាល​ឲ្យ “​ទំហំ​ចង្កេះ​” របស់​ព្រះសង្ឃ​កាន់តែ​រីកលូតលាស់ ។​

ព្រះសង្ឃ​ថៃ​កំពុង​ប្រឈម​បញ្ហា​លើស​ទម្ងន់​គួរ​ឲ្យ​គ្រោះថ្នាក់ ក្រោយ​ឆាន់​គ្រឿងឧបភោគ​មាន​ជាតិ​…​ផ្អែម ពី​ការដាក់​បាត​របស់​ពុទ្ធ​បរិ​ស​ទ្ធ​​ការសិក្សា​មួយ ធ្វើឡើង​ដោយ​សកល​វិទ្យាល័យ Chulaongkorn (​បាងកក​) បាន​បង្ហាញថា ជិត​ពាក់កណ្តាល​នៃ​ព្រះសង្ឃ​ចំនួន ៣០០,០០០ អង្គ នៅក្នុង​ប្រទេស​ថៃ បាន​កំពុង​ប្រឈមបញ្ហា​ធាត់​ជ្រុល និង​ទទួលរង​ពី​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន ។​

​កា​សិក្សា​នេះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា ៤៨ % នៃ​ព្រះសង្ឃ គឺ​ជួប​បញ្ហា​ធាត់​ជ្រុល​, ៤២ % មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​, ២៣ % មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជាង ១០ % កើត​ជំងឺ​ទឹកនោមផ្អែម ។​

​យ៉ាងណាមិញ ទាក់ទិន​នឹង​ករណីនេះ​ផងដែរ នៅក្នុង​ឆ្នាំ ២០១២, រដ្ឋាភិបាល​ស្រីលង្កា ក៏បាន​បង្កើត​គោលការណ៍​ណែនាំ ដល់​ពុទ្ធ​បរិ​ស​ទ្ធ​របស់ខ្លួន​ផងដែរ អំពី​ថា​តើ​មុខ​ម្ហូបអាហារ​ប្រភេទ​អ្វី ដែល​នឹង​គួរ​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​កាត់បន្ថយ​បញ្ហា​របៀបនេះ ៕
ព្រះសង្ឃ​ថៃ​កំពុង​ប្រឈម​បញ្ហា​លើស​ទម្ងន់​គួរ​ឲ្យ​គ្រោះថ្នាក់ ក្រោយ​ឆាន់​គ្រឿងឧបភោគ​មាន​ជាតិ​…​ផ្អែម ពី​ការដាក់​បាត​របស់​ពុទ្ធ​បរិ​ស​ទ្ធ​