Neymar ចេញ​ក្បាច់​កាក់​បាល់​យប់​មិញ ឡូយ​អស់​ស្ទះ!​

​Neymar ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​ដែល​សម្បូរ​ទៅ​ដោយ​បច្ចេកទេស​ប្លែកៗ​ បាន​បញ្ចេញ​ក្បាច់​កាក់​បាល់​​១​ស្នៀត​យ៉ាង​អស្ចារ្យ​ ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​នា​កីឡដ្ឋាន​​ Camp Nou អំឡុង​ការ​ប្រកួត​​ UEFA Champions League ទល់​នឹង​ Arsenal យប់​មិញ ​បន្លឺ​សំឡេង​ហ៊ោ​យ៉ាង​ខ្លាំង។

 

Neymar ចេញ​ក្បាច់​កាក់​បាល់​យប់​មិញ ឡូយ​អស់​ស្ទះ!​

 

អំឡុង​ការ​ប្រកួត​​ ដែល​ក្រុម​ម្ចាស់​ផ្ទះ​ Barca ​​កំពុង​នាំ​មុខ​​កាំភ្លើង​ធំ​ ២-១ Neymar បាន​ទទួល​បាល់​ប្លោង​​ពី​ចម្ងាយ​ពី​មិត្ត​រួម​ក្រុម​របស់​គេ ហើយ​កីឡាករ​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ​បាន​ប្រើ​ជើង​ស្ដាំ​ខ្វែង​ជើង​កាក់​បាល់​បាន​យ៉ាង​ល្អ​បំផុត។

 

កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ក៏​ជា​អ្នក​ស៊ុត​គ្រាប់​ទី​១ ជួយ​ឲ្យ​​អ្នក​មាន​បុណ្យ​ ឈ្នះ​ Arsenal ៣-១ (សរុប​ទាំង​២​ជើង​ឈ្នះ ៥-១) ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ UEFA Champions League ផង​ដែរ៕

 

តោះ! ចង់​​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ MSN ស៊ុត​ម្នាក់​១​គ្រាប់​ទម្លាក់ Arsenal ខណៈ Bayern ឈ្នះ Juventus ៤-២

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 101GreatGoals