តា​ពិការ​ដៃ​​សងខាង​ ​ប្រឹង​​បង្កើត​​ដៃ​សិប្បនិមិត្ត​ជួយ​​ជន​ពិការ​ដូច​គ្នា​ជាង​១០០០នាក់

​អ្នក​ភូមិ​​​​ពិការ​ដៃ​សង​ខាង​ចំណាស់​​ម្នាក់​ ​បាន​​​​ជួប​ប្រទះ​ជីវិត​​ថ្មី​មួយ​ទៀត​​​​ ក្រោយ​លោក​​តា​ទើប​បំពាក់​​ដៃ​សិប្បនិមិត្ត​​​ខ្លួនឯង​​ ​ដោយ​​​​​គំនិត​ច្នៃ​ប្រឌិត​​ផ្ទាល់​ខ្លួន​ ​​ហើយ​លោក​ក៏​បាន​ជួយ​​​​មនុស្ស​រាប់​ពាន់​នាក់​​ផ្សេង​ទៀត​ដែរ​​​​​ ដែល​បាត់​បង់​ដៃ​​ដូច​​គាត់​។​

 

តា​ពិការ​ដៃ​​សងខាង​ ​ប្រឹង​​បង្កើត​​ដៃ​សិប្បនិមិត្ត​ជួយ​​ជន​ពិការ​ដូច​គ្នា​ជាង​១០០០នាក់

 

លោក​តា​មាន​ឈ្មោះ​ ​ស៊ុន ជីហ្វា​ អាយុ ៦៣​ឆ្នាំ ​​រស់​នៅ​ភូមិ​ Guanma ​​ខេត្ត​ជីជីន​​ ភាគ​ឦសាន​ប្រទេស​ចិន​។ ​លោក​តា​បាន​ចូល​រួម​​​ធ្វើ​កងទ័ព និង​​បម្រើ​​ជា​​ក្រុម​ទាហាន​កាំភ្លើង​ធំ ​ក្នុង​ឆ្នាំ​ ១៩៧៤ ចាប់​តាំង​ពី​ពេល​នោះ​​មក​​​​គាត់​​ចូល​ចិត្ត​ ​​និង​ចេះ​បំផ្ទុះ​គ្រាប់​​យ៉ាង​ស្ទាត់​ជំនាញ។​​​​

 

លោក​តា ស៊ុន ​បាន​ចូល​​និវត្ត​​ន៍​នៅ​​៥​ឆ្នាំ​​ក្រោយ​ទាំង​វ័យ​ក្មេង​​ ​និង​បាន​​រៀប​ការ​​​​ ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​។​ ក្នុង​ឆ្នាំ​ ១៩៨០ ​គាត់​​​​បាន​រៀប​ចំ​​​​គ្រាប់​បែក​ច្នៃ​​​​​ដើម្បី​បំផ្ទុះ​ចាប់​ត្រី​​​ក្នុង​​​​​ស្រះ​ ​ប៉ុន្តែ​ជា​អកុសល​​​​រំសេវ​​​គ្រាប់​ ​បាន​​​​​ផ្ទុះ​​ខុស​បច្ចេកទេស ​ដោយ​ការ​ទ្រនិច​កំណត់​​នាទី​ផ្ទុះ​​មិន​ដំណើរ​ការ​ ​ធ្វើ​ឲ្យ​ផ្ទុះ​ភ្លាម​ៗ​ បណ្ដាល​ឲ្យ​គាត់​រង​របួស​​ដៃ​យ៉ាង​ធ្ងន់ធ្ងរ។

 

ដោយ​សារ​​តែ​​​​​របួស​​មិន​អាច​ស្រោច​ស្រង់​បាន​ ​​គ្រូពេទ្យ​​​សម្រេច​​កាត់​​ដៃ​​​ទាំង​ពីរ​​ត្រឹម​កែង​ដៃ​ចោល​តែ​ម្ដង។ ​​​​ពេល​​នោះ​​គាត់​​មាន​អាយុ​ ២៧​ឆ្នាំ និង​​ជា​ពេល​​គាត់​ប្ដេជ្ញា​ចិត្ត​​​ធ្វើ​ការ​ជា​មួយ​គ្រឿង​​ដែក​ ​ដើម្បី​រិះរក​កែ​ច្នៃ​​​​ដៃ​​បាន​ប្រើ​មកវិញ។

 

អស់​រយៈពេល​​​ជាង ៣៦​ឆ្នាំ​ ​លោក​តា​ស៊ុន ​បាន​​​​រចនា​ម៉ូត និង​​​បង្កើត​​​​ដៃ​សិប្បនិមិត្ត​​​បាន​ ៤​​ប្រភេទ​ ​ដែល​​អាច​​ឲ្យ​គាត់​​មើល​ថែ​ខ្លួន​ឯង​ និង​ធ្វើ​កិច្ចការ​​ផ្ទះ​បាន។ លើស​ពី​នេះ ​គាត់​ និង​គ្រួសារ​​ ​ក៏​បាន​​ជួយ​​ជន​ពិការ​ជាង ១ពាន់​នាក់​ផ្សេង​​ទៀត​ដែរ​​​​ តាម​រយៈ​ដៃ​សិប្បនិមិត្ត​នេះ។ ​មក​ទល់​ពេល​នេះ​​ លោក​តា​​សន្យា​បន្ត​ពង្រឹង​​​គុណភាព​​ដៃ ​និង​​ត្រូវ​ជួយ​​មនុស្ស​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន៕

 

 

តា​ពិការ​ដៃ​​សងខាង​ ​ប្រឹង​​បង្កើត​​ដៃ​សិប្បនិមិត្ត​ជួយ​​ជន​ពិការ​ដូច​គ្នា​ជាង​១០០០នាក់

 

តា​ពិការ​ដៃ​​សងខាង​ ​ប្រឹង​​បង្កើត​​ដៃ​សិប្បនិមិត្ត​ជួយ​​ជន​ពិការ​ដូច​គ្នា​ជាង​១០០០នាក់

 

តា​ពិការ​ដៃ​​សងខាង​ ​ប្រឹង​​បង្កើត​​ដៃ​សិប្បនិមិត្ត​ជួយ​​ជន​ពិការ​ដូច​គ្នា​ជាង​១០០០នាក់

 

 

ចុចអាន៖ ​លោកតា​​ម្នាក់​សន្សំ​កាក់​បាន​ ១​តោន​កន្លះ គ្មាន​ធនាគារ​ណា​ចង់​ទទួល

ចុចអាន៖ លោកតា​​អាយុ​១១៤ឆ្នាំ មាន​​កូន​​ចៅ​១១២នាក់ មិន​​គួរ​​ឲ្យ​​ជឿ

ចុចអាន៖ ​លោក​តា​វ័យ​៨៤ឆ្នាំ​ ស្ម័គ្រ​មើល​ថែ​ប្រពន្ធ​ឈឺ​ជាង​៥៦ឆ្នាំ ក្រោម​សារ​គួរ​ឲ្យ​រំជួលចិត្ត​មួយ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily, China