​ចេញ​ចំណាត់ថ្នាក់​ប្រទេស​សុខ​សាន្ត​បំផុត​​​លើ​ពិភពលោក ឆ្នាំ​២០១៦

​​របាយ​ការណ៍​​​​​ប្រទេស​​សុខ​សាន្ត​បំផុត (World Happiness) លើ​ពិភព​លោក​ប្រចាំ​​​ឆ្នាំ​ ២០១៦​ ​បាន​​ចាត់​ថ្នាក់​​ប្រទេស​ចំនួន​ ១៥៧​​ ​តាម​កម្រិត​​​​ភាព​​សុខ​សាន្ត​​របស់​ខ្លួន​ខុស​ៗ​គ្នា​ ​ដែល​ចេញ​ផ្សាយ​​ក្នុង​ទីក្រុង​រ៉ូម ​ប្រទេស​អ៊ីតាលី​​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ​ការ​ចេញ​ផ្សាយ​នេះ​​គឺធ្វើ​ឡើង​​នៅ​មុន​ទិវា​សុខសាន្ត​​ពិភព​លោក​​របស់​អង្គការ​សហប្រជាជាតិ​​ដែល​នឹង​ប្រារព្ធ​​នៅ​ថ្ងៃ​ទី ​២០​មិនា​ខាង​មុខ។

 

តាម​របាយការណ៍​នេះ ប្រទេស​ដាណឺម៉ាក​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ តាម​ពី​ក្រោយ​ដោយ ប្រទេសស្វីស ជាប់​លេខ​២ ប្រទេស​អ៊ីស្លង់ លេខ​៣ ប្រទេសន័រវែស លេខ​៤​ និង​លេខ​៥ គឺ​ប្រទេសហ្វាំងឡង់។

 

​​​ធាតុ​ផ្សំ​​​ដែល​ធ្វើ​ឲ្យ​គេ​ចាត់​ថ្នាក់​​ប្រទេស​​សុខសាន្ត​​ទាំង​នេះ​​យ៉ាង​ហោច​ណាស់​​មាន​ ៧​ចំណុច​ធំ​ៗ​៖

​​​​​​​​​១. ​ប្រជាជន​​រស់​​​នៅ​​មាន​អាយុកាល​​វែង​

២. ​​ប្រជាជន​មាន​ទំនុក​បម្រុង​​ផ្នែក​​សង្គម​បាន​ល្អ

៣. ​មាន​សេរីភាព​​​ច្រើន​​ក្នុង​​​ការ​ជ្រើស​រើស​​ជីវិត​រស់​នៅ

៤. ​ប្រជាជន​មាន​គំនិត​​ពុក​រលួយ​ទាប

៥. ​​​ប្រជាជន​​​មាន​ចិត្ត​សប្បុរស​​ធម៌​ច្រើន

៦. ​អ្នក​មិន​​​ទទួល​បាន​​ភាព​សុខសាន្ដ​​​មាន​ចំនួន​តិច

៧. ​​ចំណូល​ផលិត​ផល​​ក្នុង​ស្រុក​សរុប (GDP) ខ្ពស់។

 

ប្រទេស​​ជាប់​​លំដាប់​កំពូល​គេ៖

 

​ចេញ​ចំណាត់ថ្នាក់​ប្រទេស​សុខ​សាន្ត​បំផុត​​​លើ​ពិភពលោក ឆ្នាំ​២០១៦

 

 

ប្រទេស​​​ក្រោម​គេ​បំផុត៖

 

​ចេញ​ចំណាត់ថ្នាក់​ប្រទេស​សុខ​សាន្ត​បំផុត​​​លើ​ពិភពលោក ឆ្នាំ​២០១៦

 

 

ចំពោះ​ពណ៌​​​ផ្សេង​ៗ​មាន​ន័យ​ដូច​ខាង​ក្រោម៖

លឿង៖​ បង្ហាញ​ពី​​ចំណូល​​ផលិត​ផល​ក្នុង​ស្រុក

ក្រហម៖ទំនុក​បម្រុង​ពីសង្គម

ទឹកប៊ិច៖ ​អាយុកាល​វែង សុខភាព​ល្អ

​ត្រួយ​ចេក៖ ​សេរីភាព​​​ក្នុង​ជម្រើស​ជីវិត

ស្វាយ៖ សប្បុរសធម៌

ប្រផេះ៖ ​គំនិត​ពុក​រលួយ

ខៀវ៖ អ្នក​មិន​​​ទទួល​បាន​​ភាព​សុខសាន្ដ​​​មាន​ចំនួន​តិច

 

​ចេញ​ចំណាត់ថ្នាក់​ប្រទេស​សុខ​សាន្ត​បំផុត​​​លើ​ពិភពលោក ឆ្នាំ​២០១៦

 

ចុចអាន៖ មីយ៉ាន់ម៉ា​​​​ជាប់​ជា​ប្រទេស​សប្បុរស​​​​ជាង​គេ​ក្នុង​​លោក អាមេរិក​ជាប់​លេខ​២​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖CNN, Worldhappiness

​​​​​​​