អាមេរិក​ជំរុញ​​ឲ្យ​​កូរ៉េ​ខាង​ជើង​ដោះ​លែង​និស្សិត​​​​ម្នាក់​ ដែល​ជាប់​ទោស​​ធ្វើ​ការ​​ជា​ទម្ងន់​​១៥​ឆ្នាំ​

សហរដ្ឋអាមេរិក​បាន​អំពាវនាវ​​​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​​​ដោះ​លែង​និស្សិត​ជន​ជាតិ​អាម៉េរិកាំង​​ម្នាក់​​​​ដែល​ត្រូវ​បាន​​​តុលាការ​កូរ៉េ​ខាង​ជើង​កាត់​ទោស​​​​​​​ឲ្យ​​ធ្វើ​ការ​ជា​ទម្ងន់​រយៈ​​ពេល​១៥​ឆ្នាំ​ពី​បទ​​​​ល្មើស​ប្រឆាំង​រដ្ឋ​កូរ៉េ​ខាង​ជើង។

 

អាមេរិក​ជំរុញ​​ឲ្យ​​កូរ៉េ​ខាង​ជើង​ដោះ​លែង​និស្សិត​​​​ម្នាក់​ ដែល​ជាប់​ទោស​​ធ្វើ​ការ​​ជា​ទម្ងន់​​១៥​ឆ្នាំ​
 

តាម​សារព័ត៌មាន​ BBC និស្សិត​​មក​ពី​​​សកលវិទ្យាល័យVirginia សហរដ្ឋអាមេរិក​ Otto Warmbier វ័យ​២១​ឆ្នាំ​​ត្រូវ​បាន​ចាប់​ខ្លួន​​​កាល​ពី​ថ្ងៃ​ទី​២​មករា​កន្លង​ទៅ​នៅ​ឯ​ព្រលាន​យន្តហោះ​ ពី​បទ​​លួច​​​​​សញ្ញា​ខិត្តប័ណ្ណ​​ឃោសនា​​មួយ​​​ចេញ​ពី​សណ្ឋាគារ​​​​​​មួយ​​នៅ​កូរ៉េ​ខាង​ជើង​​អំឡុង​ពេល​រូប​គេ​ស្នាក់​​កម្សាន្ត​នៅ​ទី​នោះ។

 

សារព័ត៌មាន​រដ្ឋ​​កូរ៉េ​ខាង​ជើង​KCNA បាន​ឲ្យ​ដឹង​ថា Warmbier ត្រូវ​បាន​តុលាការ​កូរ៉េ​ខាង​ជើង​​​ផ្ដន្ទាទោស​​ក្នុង​មាត្រា​​នៃ​បទ​ល្មើស​​ទាក់​ទង​នឹង​ការ​​​ប្រឆាំង​ច្បាប់​កូរ៉េ​ខាង​ជើង។ ​​

 

តាម​​ប្រភព​សារព័ត៌មានBBC ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​នាំ​ពាក្យ​​​​នៃ​សេតវិមាន​​សហរដ្ឋអាមេរិក​​​​​​​លោក​Josh Earnest បាន​និយាយ​ចោទ​ប្រកាន់​ថា​​​ទៅ​ប្រជាជាតិ​កូរ៉េ​ខាង​ជើង​ថា បាន​យក​​​ប្រជាពលរដ្ឋ​​​សហរដ្ឋអាមេរិក​ជា “របស់​បញ្ចាំ​​​​​បន្ត​ជា​បញ្ហា​នយោបាយ។ ពួក​យើង​​​ពិត​ជា​សុំ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​​​​លើក​​លែង​ទោស​​ និង​ដោះ​លែង​គាត់​មក​វិញ”។

 

គួរ​បញ្ជាក់​ថា ការ​កាត់​ទោស​លើ​​​​និស្សិត​អាម៉េរិកាំង​​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​រយៈ​ពេល​១៥​ឆ្នាំ​នោះ ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មួយ​បើ​ប្រៀប​ធៀប​នឹង​​ទណ្ឌកម្ម​ដែល​​កូរ៉េ​ខាង​ជើង​បាន​កាត់​ទោស​លើ​ជន​បរទេស​ពី​មុន។​ នេះ​បើ​តាម​អ្នក​​រាយការណ៍​​​​​​ឲ្យ​ BBC ប្រចាំ​ក្រុង​សេអ៊ូល​​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក​ Stephen Evans ។ វា​អាច​ជា​សំពាធ​មួយ​​កាន់​តែ​តាន​តឹង​រវាង​សហរដ្ឋអាមេរិក​​និង​កូរ៉េ​ខាង​ជើង៕

 

អាមេរិក​ជំរុញ​​ឲ្យ​​កូរ៉េ​ខាង​ជើង​ដោះ​លែង​និស្សិត​​​​ម្នាក់​ ដែល​ជាប់​ទោស​​ធ្វើ​ការ​​ជា​ទម្ងន់​​១៥​ឆ្នាំ​
 

ចុចអាន៖ កូរ៉េ​ខាង​ជើង​បាត់​នាវា​មុជ​ទឹក​​​ ខណៈ​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សម​យុទ្ធ​​ធំ​រួម​គ្នា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, channelnewsasia​​​​​​​​​​​​​​​​​​​​​​​​​​​​​​