អនុសេនីយ៍​ឯក កែវ ប៊ុណ្ណា បញ្ជាក់​រឿង​​ការ​លើកលែង​​ផាក​ពិន័យ ៤ ករណី

អនុសេនីយ៍​ឯក កែវ ប៊ុណ្ណា បញ្ជាក់​រឿង​​ការ​លើកលែង​​ផាក​ពិន័យ ៤ ករណី

 

 

អនុសេនីយ៍ឯក កែវ​ ប៊ុណ្ណា នាយ​ផ្នែក​សណ្ដាប់​ធ្នាប់​ផ្លូវ​គោក​ប្រចាំ​ស្រុក​ឈូក បាន​ឲ្យដឹង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើក​គោក​លើក​ទី ២ នេះ​ គឺ​ពិត​ជា​មាន​ការ​លើក​លែង​ការ​ផាក​ពិន័យ​លើ ៤ ករណី។ លោក​អនុសេនីយ៍​ឯក​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ កាល​ពី​ពេល​ថ្មី​ៗ ក្នុង​បណ្ដាញ​សង្គម Facebook មានការ​ចែករំលែក​តៗគ្នា​ពី​មួយ​ទៅ​មួយ​ចំពោះ​ព័ត៌មាន​ស្ដីពី​ការលើកលែង​មិន​ផាក​ពិន័យ​ចំពោះ វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (ឈៀក) ប័ណ្ណបើកបរ ប័ណ្ណ​សំគាល់​យានយន្ត និង​ លិខិត​ធ្វើ​អាជីវកម្ម ។

 

លោក​អនុសេនីយឯក កែវ ប៊ុណ្ណា ការ​ពន្យារ​ការ​ផាក​ពិន័យ​លើ​ ៤ ចំណុច​ខាង​លើ ដោយសារតែ ក្រោយ​ការអនុវត្ត​ច្បាប់​ថ្មី​មក ប្រជាពលរដ្ឋ​មាន ការ​យល់ដឹង​ច្រើន​ពី​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ទើប​ពួកគាត់​នាំគ្នា​សម្រុក​ទៅ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​ច្រើនពេក​រហូត​ខាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចេញ​លិខិត​ទាំងនោះ​មិនទាន់។ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ទើប​ខាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ស្នើ​សុំ​ទៅ​សម្ដេច​ក្រឡាហោម​ស ខេង ឲ្យ​មានការ​ពន្យារ​ការ​ផាក​ពិន័យ​មួយ​ចំនួន​មាន ដូចជា វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (ឈៀក) ប័ណ្ណបើកបរ ប័ណ្ណ​សំគាល់​យានយន្ត និង​ច្បាប់​ធ្វើ​អាជីវកម្ម ។

 

អនុសេនីយ៍​ឯក កែវ ប៊ុណ្ណា បញ្ជាក់​រឿង​​ការ​លើកលែង​​ផាក​ពិន័យ ៤ ករណី

អនុសេនីយ៍ឯក កែវ​ ប៊ុណ្ណា នាយ​ផ្នែក​សណ្ដាប់​ធ្នាប់​ផ្លូវ​គោក​ប្រចាំ​ស្រុក​ឈូក

 

ក្រៅពី​នេះ​មន្ត្រី​ចរាចរ​ខាងលើ​ក៏បាន​បន្ត​ថា ការ​ផាក​ពិន័យ​នឹង​ធ្វើ​ឡើង​ចំពោះ​រថយន្ត បិត​ស្គុត​ខ្មៅ គ្មាន​ផ្លាក​លេខ​ឡាន-ម៉ូតូ ដឹក​ឥវ៉ាន់​សំពីងសំពោង គ្មាន​រនាំង​សុវត្ថិភាព អត់​ខ្សែក្រវាត់ និង​ គ្មាន​មួក​សុវត្ថិភាព អត់​កញ្ចក់​មើល​ក្រោយ ជាដើម។ ចំណែក​ឯ​សកម្មភាព​ត្រួតពិនិត្យ​ពេលយប់ មានការ​ពិនិត្យ​ជាតិ​អាល់កុល និង​អាវុធ​ជាតិផ្ទុះ។

 
អនុសេនីយ៍​ឯក កែវ ប៊ុណ្ណា បញ្ជាក់​រឿង​​ការ​លើកលែង​​ផាក​ពិន័យ ៤ ករណី

 

បើ​តាម​ការសង្កេត​របស់​លោក ឃើញ​ថា​ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៣ កន្លងមក​មានការ​គោរព​ច្បាប់​មានការ​កើន​ឡើង​រហូត​ដល់ ៧៥% តាំងពី​ការអនុវត្ត​ច្បាប់​ចរាចរ​ថ្មី​មក។ ទន្ទឹម​នឹង​ការ​ផាកពិន័យ នៅ​គោលដៅ​របស់​ត្រួតពិនិត្យ​មន្ត្រី​សមត្ថកិច្ច​ក៏​មាន​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ល្មើសច្បាប់ ដើម្បី​ឲ្យ​ពួកគាត់​មានការ​យល់ដឹង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល៕

 
អនុសេនីយ៍​ឯក កែវ ប៊ុណ្ណា បញ្ជាក់​រឿង​​ការ​លើកលែង​​ផាក​ពិន័យ ៤ ករណី

 

អត្ថបទ៖ ឡុច គីម​សាយ
 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖
 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]
 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!