អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​រណ្ដៅ​ធំ​ៗ​​នៅ​បាត​សមុទ្រ​ ជា​ចម្លើយ​មួយ​​លើ​ករណី​​​​​តំបន់​ត្រីកោណ​​​​​​​​មរណៈ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​​​​រណ្ដៅ​ធំ​ជា​ច្រើន​​​​​​​នៅ​បាត​សមុទ្រBarents ​​ស្ថិត​នៅ​​​​ឆ្នេរ​​​ភាគ​ខាង​ជើង​​​នៃ​ប្រទេស​​​​​ន័រវែស​​​និង​​ក្បែរ​​ដែនទឹក​ប្រទេស​រុស្ស៊ី​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ការ​រក​ឃើញ​នោះ​គឺ​​​​ជា​​ពន្លឺ​មួយ​​នៃ​ការ​សន្និដ្ឋាន​​​លើ​តំបន់​ត្រីកោណ​​​​អាថ៌កំបាំង​ Bermuda Triangle ដែល​​បាន​​​ធ្វើ​ឲ្យ​​កប៉ាល់​និង​យន្តហោះ​ជា​ច្រើន​​គ្រឿង​​បាន​បាត់​ខ្លួន​។

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​រណ្ដៅ​ធំ​ៗ​​នៅ​បាត​សមុទ្រ​ ជា​ចម្លើយ​មួយ​​លើ​ករណី​​​​​តំបន់​ត្រីកោណ​​​​​​​​មរណៈ
 

តាម​សារព័ត៌មាន​ Daily Mail ក្រុម​អ្នក​ស្រាវជ្រាវ​​​មក​ពី​សកលវិទ្យាល័យ ន័រវែស​អាកទិច​ បាន​រក​ឃើញ​​​មាត់​រណ្ដៅ​ធំ​​​​ទំហំ​ប្រវែង​​ប្រហែល​ ៨០៤,៦៧ ម៉ែត្រ​ និង​ជម្រៅ​​​១៥០​ហ្វ៊ីតថ៍ (៤៥,៧២​ម៉ែត្រ)​​​នៅ​ទី​នោះ។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា​រណ្ដៅ​ទាំង​នោះ​​បាន​កើត​ឡើង​ដោយ​សារ​​សារធាតុ​មេតាន​ដែល​ជ្រាប​ចេញ​​ពី​ឆ្នេរ​សមុទ្រ​​សំបូរ​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​​ន័រវែស​​​បង្កើត​​បាន​ជា​រណ្ដៅ​ប្រហោង​ធំ​ៗ​រួច​ឆេះ​​​ឡើង។

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​រណ្ដៅ​ធំ​ៗ​​នៅ​បាត​សមុទ្រ​ ជា​ចម្លើយ​មួយ​​លើ​ករណី​​​​​តំបន់​ត្រីកោណ​​​​​​​​មរណៈ
 

​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុម​អ្នក​​វិទ្យាសាស្ត្រ​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​នៃ​ឧស្ម័ន​មេតាន​​​​ខាង​លើ​​​បង្ក​ឲ្យ​មាត់​រណ្ដៅ​រីក​ធំ​ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​​ដល់​កប៉ាល់​​​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​​កាត់​តាម​សមុទ្រ ​Barents ។

 

ដោយ​ឡែក​ចំពោះ​ការ​រក​ឃើញ​​របស់​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ បាន​ក្លាយ​ជា​ការ​សន្និដ្ឋាន​មួយ​ផង​ដែរ​លើ​តំបន់​ត្រី​កោណ​​​អាថ៌កំបាំង Bermuda Triangle ដែល​លាត​សន្ធឹង​​នៅ​តំបន់​ដែន​កោះ​ Bermudaរបស់​អង់គ្លេស​​នៅ​​ភាគ​ខាង​ជើង​នៃ​មហាសមុទ្រ​អាត្លង់ទិច ទៅ​កាន់​ឆ្នេរ​សមុទ្រ​រដ្ឋ​ Florida សហរដ្ឋអាមេរិក​និង​​តំបន់​ Puerto Rico ។ តំបន់​ដែល​គេ​និយម​​ហៅ​ថា ​​​​តំបន់​ត្រី​កោណ​មរណៈ នោះ​​​បាន​ធ្វើ​ឲ្យ​កប៉ាល់​ និង​​យន្តហោះ​​ជា​ច្រើន​បាន​បាត់​ខ្លួន​ក្នុង​ចំនួន​ដ៏​​​ច្រើន​​ព្រម​ទាំង​​មនុស្ស​​ ៨១២៧​នាក់​បាន​បាត់​ខ្លួន​​ដែល​នៅ​ជា​អាថ៌កំបាំង​​យូរ​ឆ្នាំ​មក​ហើយ។ នេះ​ដោយ​យោង​តាម​សារព័ត៌មាន Fossbytes៕

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​រណ្ដៅ​ធំ​ៗ​​នៅ​បាត​សមុទ្រ​ ជា​ចម្លើយ​មួយ​​លើ​ករណី​​​​​តំបន់​ត្រីកោណ​​​​​​​​មរណៈ

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​វត្ថុ​​អាថ៌កំបាំង​ពីរ​​​ដែល​នៅ​ឆ្ងាយ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail, fossbytes​​​​​​​​​​​​
​​​​​​​