លោក ហ៊ុន សែន ព្រមាន​មន្ត្រី​បក្ស​ហ៊្វុនស៊ីនប៉ិច​មិន​ឲ្យ​ចូល​ជាមួយ​បក្ស​ដទៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ព្រមាន​មន្ត្រី​បក្សហ៊្វុនស៊ីនប៉ិច មិន​ឲ្យ​ចូលរួម​ជាមួយ​បក្ស​ដទៃ ក្រៅ​ពី​គណបក្ស​រួបរួម​ជាតិខ្មែរ របស់​លោក ញឹក ប៊ុនឆៃ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នា​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា។ លោក​បន្ត​ថា បើ​មន្ត្រី​បក្ស​ហ៊្វុនស៊ីនប៉ិច​នៅ​ចូលរួម​ជាមួយ​គណបក្ស​រួបរួម​ជាតិ​ខ្មែរ ឬ​បក្ស​ហ៊្វុនស៊ីនប៉ិច​ដដែល លោក​នឹង​រក្សា​តំណែង​ក្នុង​រដ្ឋាភិបាល ប៉ុន្តែ​បើ​ចូលរួម​ជាមួយ​បក្ស​ដទៃ​នោះ លោក​នឹង​ដក​តំណែង​ចេញ​ពី​រដ្ឋាភិបាល។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។