លោក ហ៊ុន សែន លើក​ឡើង​រឿង​អាស្រូវ​ស្នេហា​ទំនង​សំដៅ​ដល់​លោក កឹម សុខា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  អះអាង​ថា លោក​មាន​រូបថត និង​ភស្តុតាង​មួយ​ចំនួន​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​ដែល​ទំនង​លោក​សំដៅ​លើ​​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ ន័រតុន នា​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា។

លោក​បន្ត​ថា រឿង​ពិត​ទាំង​នេះ មិន​អាច​លាក់​បាំង​បាន​ទេ ពីព្រោះ​គេ​មាន​ភស្តុតាង​ដូច​ជា ​រូបថត​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​ជាដើម។ លោក​ក៏​បាន​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត​ដែរ ថា​កុំ​អោយ​ព្រហើន ដែល​នោះ​ទំនង​ជា​លោក​ចង់​សំដៅ​ដល់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ..

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។