ផ្អើលលេងល្បែងថ្មី! យកក្រដាស មកវាស់ចង្កេះ… ដឹងថាហេតុអីអត់?

ចិន៖ កាលពីពេលថ្មីៗនេះ ល្បែងថ្មីមួយទៀត បានលេចចេញជារូបរាង នៅលើបណ្តាញសង្គមចិន ដោយមាន អ្នកប្រើប្រាស់អ៊ីនធឺណែត ជាច្រើន បានយកក្រដាសមួយសន្លឹក មកវាស់ចង្កេះ របស់ពួកគេ។

ផ្អើលលេងល្បែងថ្មី! យកក្រដាស មកវាស់ចង្កេះ... ដឹងថាហេតុអីអត់?

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត មិនថាប្រុស មិនថាស្រី បានថតរូប និងបង្ហោះ ទៅលើបណ្តាញសង្គម ដោយយកក្រដាស ទំហំ «A4» មួយសន្លឹក មកបាំងចង្កេះ របស់ពួកគេ (បាំងបញ្ឈរ)។ ការធ្វើបែបនេះ ដើម្បីបញ្ជាក់ថា ប្រសិនបើក្រដាសមួយសន្លឹកនោះ បិទបាំងចង្កេះពួកគេជិត នោះមានន័យថា ពួកគេមានចង្កេះ ដ៏ស្រលូនស្អាត។

ល្បែងថ្មីមួយនេះ បាននិងកំពុងតែ ក្លាយជាប្រធាបទ យ៉ាងក្តៅគគុក នៅលើបណ្តាញសង្គមចិន «Weibo» ដោយមានអ្នកប្រើប្រាស់ បណ្តាញសង្គមមួយនេះ ច្រើនជាង ៤ម៉ឺននាក់ ចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមនុស្សរាប់រយនាក់ បានថតរូបបង្អួតចង្កេះ របស់ខ្លួន ដោយប្រើក្រដាសមកបិទបាំង។

គួរបញ្ជាក់ផងដែរថា ក្រដាសទំហំ «A4» គឺមានប្រវែង ២៩.៧សង់ទីម៉ែត្រ និងទំហំ ២១សង់ទីម៉ែត្រ ហើយប្រសិនបើ ក្រដាសទំហំ A4 អាចបាំងចង្កេះ របស់អ្នកជិត នោះមានន័យថា ចង្កេះរបស់អ្នក អាចមានទំហំតូចជាង ២១សង់ទីម៉ែត្រ ដែលវាពិតជាចង្កេះ ដ៏ស្រលូនស្អាតមួយ ជាមិនខាន៕

នៅចាំអីទៀត? តោះ! សាកល្បងទាំងអស់គ្នា!

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត