ក្រុមហ៊ុន Nike Inc ប្រកាស​ដាក់​លក់​ស្បែក​ជើង​ឆ្លាតវៃ​ចង​ខ្សែ​ដោយ​ស្វ័យ​ប្រវត្តិ​ជា​លើក​ដំបូង

ក្រុមហ៊ុន​ផលិត​សម្ភារ​កីឡា​ដ៏​ធំ​បំផុត​មួយ​លើ​ពិភពលោក និង ជា​ក្រុមហ៊ុន​មាន​អាយុ​កាល​យូរ​ដែរ​ហើយ​នោះ គឺ​ក្រុមហ៊ុន Nike Inc បាន​ប្រកាស​ដាក់​លក់​នូវ​ស្បែក​ជើង​ ឆ្លាត​វៃ​ជា​លើក​ដំបូង​មាន​ឈ្មោះ​ថា HyperAdap1.0 ជា​លើក​ដំបូង​នៅ​ខែ​តុលា​ខាង​មុខ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​កម្មវិធី Nike Innovation Summit ដែល​បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់ HyperAdap1.0។

 

ស្បែក​ជើង​ប៉ាត់តា​ សម្រាប់​កីឡាករ និង សម្រាប់ មនុស្ស​គ្រប់​វ័យ​មួយ​នេះ គឺ​ជា​ស្បែក​ជើង​ដំបូង​ដែល​បំពាក់​ដោយ​ បច្ចេកវិទ្យា​ចង​ខ្សែ​ ដោយ​ខ្លួន​ឯង​ទៅ​តាម​ទំហំ​ជើង​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ងាយ​ស្រួល​ មិន​ចាំ​បាច់​ចង​ខ្សែ​ស្បែក​ជើង​ខ្លួន​ឯង​ទៀត​ឡើយ។ បន្ថែម​ពី​លើ​នេះ​កម្រិត​នៃ​ការ​ចង គឺ​អាស្រ័យ​ទៅ​និង​ស្ថានភាព​ជាក់​ស្តែង​នៃ​សកម្មភាព​អ្នក​ពាក់ ដោយ​ពួក​គេ​មិន​ចេះ​បាច់​ព្រួយ​បារម្ភ​ពី​ការ​ចង​តឹង​ពេក ឬ ធូរ​ពេក​នោះ​ឡើយ។

 

ស្បែក​ជើង​ឆ្លាត​វៃ HyperAdap1.0 នឹង​ត្រូវ​ប្រកាស​ដាក់​លក់​នៅ​ក្នុង​អំឡុង​ខែ​តុលា​ខាង​មុខ ដោយ​មាន​ ពណ៌​ចំនួន ៣ ប្រភេទ​ផ្សេង​គ្នា ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ថា​មាន​ពណ៌​អ្វី​ខ្លះ និង មាន​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ​ទេ។

 

ក្រុមហ៊ុន Nike Inc ប្រកាស​ដាក់​លក់​ស្បែក​ជើង​ឆ្លាតវៃ​ចង​ខ្សែ​ដោយ​ស្វ័យ​ប្រវត្តិ​ជា​លើក​ដំបូង

 

ក្រុមហ៊ុន Nike Inc ប្រកាស​ដាក់​លក់​ស្បែក​ជើង​ឆ្លាតវៃ​ចង​ខ្សែ​ដោយ​ស្វ័យ​ប្រវត្តិ​ជា​លើក​ដំបូង

 

ក្រុមហ៊ុន Nike Inc ប្រកាស​ដាក់​លក់​ស្បែក​ជើង​ឆ្លាតវៃ​ចង​ខ្សែ​ដោយ​ស្វ័យ​ប្រវត្តិ​ជា​លើក​ដំបូង

 

ក្រុមហ៊ុន Nike Inc ប្រកាស​ដាក់​លក់​ស្បែក​ជើង​ឆ្លាតវៃ​ចង​ខ្សែ​ដោយ​ស្វ័យ​ប្រវត្តិ​ជា​លើក​ដំបូង

 

 

 

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: techcrunch.com