ស្ត្រី​មេម៉ាយ​ឡើងត្នោត​ចិញ្ចឹម​កូន​២ ទទួល​បាន​អំណោយ

ខេត្តកំពង់ឆ្នាំង ៖ ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ កាលពី​ថ្ងៃ​ទី​១៦ មីនា ២០១៦ នេះ បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ស្ថាបនិក​ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ ទៅ​ចែក​ជូន​ដល់​ប្អូនស្រី ញឹក ចំរើន ដែល​ជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់​ក្នុង​បន្ទុក និង​ដោយ​មើលឃើញ​ពី​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក្នុង​តួនាទី​ជា​ម្តាយ​ផង​ជា​ឪពុក​ផង រស់នៅ​ក្នុងភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។ អ្នក​មេម៉ាយ​ឡើងត្នោត​រំងាស់​ស្ករ​លក់​ចិញ្ចឹម​កូន

អំណោយ​មនុស្សធម៌​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ផ្តល់​តាម​រយៈ​ចលនា​យុវជន​កម្ពុជា ក​.១៥៧ ជូន​ដល់​ដៃ​ប្អូនស្រី ញឹក ចំរើន រួម​មាន​អង្ករ​៥០​គីឡូក្រាម មី​ខ្លាឃ្មុំ ២​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​២​យួរ អំបិល​១​គីឡូក្រាម ស្ករ.ស​១​គីឡូក្រាម ប៊ី​
ចេ​ង​៥០០​ក្រាម ប្រេងឆា​២​លី​ត្រ នំ​ធុង​២​ធុង ទឹកដោះគោ​ខាប់​២៤​កំប៉ុង នំ​ស្រួយ​៥០​កញ្ចប់ មុង​២ ភួយ​២ សារុង​២ ក្រ​ម៉ា​២ ធុង​ទឹក​២ និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ។

បើ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ម៉ឹង ពន្លក ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ បាន​សរសេរ​ថា «​ដោយ​មើលឃើញ ពី​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​ភារៈ​ជា​ម្តាយ​ផង ជា​ឪពុក​ផង របស់​ប្អូនស្រី ញឹក ចំរើន ម៉េ​ម៉ា​យ​កូន​២​នាក់​ក្នុង​បន្ទុក ត្រូវ​ប្តី​បោះបង់​ចោល រស់នៅ​ក្នុង​ជីវភាព​លំបាក​វេទនា រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ដោយ​ប្រកប​របរ​ឡើងត្នោត​ធ្វើ​ស្ករ និង​ស៊ីឈ្នួល​ដក​ស្ទូង ច្រូតកាត់ បាន​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​» ៕