​​បញ្ជូន​ខ្លួន​ក្រុម​ក្មេង​ទំនើង​៨​នាក់​​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្តសៀមរាប​ ៖​ កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​​ ​ឃាត់​ខ្លួន​ក្រុម​​​​ក្មេង​ទំនើង​​៨​នាក់ ខ​ណៈ​ពួក​គេ​​ជិះ​ម៉ូតូ​​​មាន​កាន់​កាំបិតខ្វាវ​​៥​ដើម ​សង្ស័យ​​ទៅ​ធ្វើ​សកម្មភាព​ប្រយុទ្ធ​​ជា​មួយ​​ក្រុម​ម្ខាង​ទៀតនៅ​កន្លែង​​ណាមួយ​ ​​កាលពី​​យប់​ថ្ងៃ​ទី​១៥ ​ខែ​មី​នា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់​ក្បែរ​ក្លិប​មួយ​ ​ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​។

​មន្ត្រី​សមត្ថកិច្ច​មូល​ឱ្យ​ដឹង​ថា​ ​យុវជន​​ជា​​ក្មេង​​ទំនើង​ទាំង​៨​នាក់​​ ​មាន​ ​១/​ឈ្មោះ សយ សុ​ហេង ​​អាយុ​២១​ឆ្នាំ ​​២/ឈ្មោះ​គង់ សុ​ភ័ក្ត្រ ​អាយុ​១៨​ឆ្នាំ ​​៣/ ឈ្មោះ​ ដួង ថេន ​អាយុ​២៧​ឆ្នាំ ​​៤/​ឈ្មោះ សឿ​ម សំ ​អាយុ​២១​ឆ្នាំ ​​៥/ឈ្មោះ ​ស៊ិន​ សំខាន់ ​អាយុ​១៩​ឆ្នាំ ​៦/ឈ្មោះ សួរ សុភា​រី អាយុ​២១​ឆ្នាំ​ ​​៧/ឈ្មោះ ​អាត  សុ​ណាត ​អាយុ​១៨​ឆ្នាំ ​​និង​៨/ឈ្មោះ នឹង ណា​រិ​ត ​អាយុ​១៩​ឆ្នាំ ។ ចំណែក​វត្ថុ​​​ដកហូត​បាន​ មាន ​ម៉ូតូ​​២​គ្រឿង​ ​កាំបិត​​៥​ដើម ៕​

ព័ត៌​មាន​លម្អិតមានផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​