កូន​គោ​ចម្លែក​1​ក្បាលមានមុខ​ស្រ​ដៀង​មនុស្សអ្នកខ្លះ​ថា​មុខ​ដូច​អ្នក​កំប្លែង

ខេត្តស្វាយរៀង ៖ ស្ថិត​នៅ​ភូមិ​ព្រៃ​សា​គុំ ឃុំ​ព្រៃធំ ស្រុក​កំពង់​រោទ៍ មានរឿង​ចម្លែក​មួយ​កើតឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល បាន​ធ្វើ​ឱ្យ​អ្នកស្រុក​នាំ​គ្នា​មក​ចោមរោម​មើល​គ្រប់​គ្នា​នោះ​គឺ​កូន​គោ​ចម្លែក​មួយ កើតមក​មានមុខមាត់​ដូច​មុ​ខា​យ​ច​យ ។

បើ​តាម​ស្ត្រី​ឈ្មោះ ឃួ​ន សា​ផាត អាយុ​៤៩​ឆ្នាំ ដែល​ជា​ម្ចាស់​គោ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​បាន​ចិញ្ចឹម​មេគោ​មួយ​ក្បាល​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​បានកូន​ទាំងអស់​៣​ក្បាល ។ គាត់​ថា បែរជា​កូន​ទី​៣​នេះ​មានមុខមាត់​ស្ទើរ​ដូច​មនុស្ស​ទៅ​វិញ តែ​អវយវ​:​ដូច​គោ​ធម្មតា ។

ស្ត្រី​ម្ចាស់​គោ​បាន​រៀបរាប់​ថា មុន​ពេល​មេគោ​មួយ​ក្បាល​កើតកូន​ចំឡែក​នេះ គឺ​កូន​រើបំរះ​ខ្លាំង​មុន​ពេល​កើត ។ គាត់​ថា មេគោ​នេះ​កើតកូន​នៅ​ថ្ងៃ​ទី​១៤ មីនា វេលា​ម៉ោង​១១​យប់​ហើយ​អ្វី​គួ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ពេល​កូន​គោមួយ​ក្បាល​នេះ​កើត​ចាក​ផុត​ឧទ្ទរ​ភ្លាម កូន​គោ​នេះ​ចេះ​ស្រែ​កថា​ម៉ែ​ៗៗៗៗ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​គ្រប់​គ្នា ព្រោះ​ឃើញ​កូន​គោ​មុខ​ចំឡែក មិន​ដូច​ជា​កូន​គោ​ធម្មតា​ទេ បែរជា​មុខ​ប្រហាក់ប្រហែល​មនុស្ស​ទៅ​វិញ ហើយ​ចេះ​ស្រែកហៅ​ថា​ម៉ែ​ៗៗៗ​ទៀត​ពិតជា​ចម្លែក​ខ្លាំង​ណាស់ និង​គួរ​ឱ្យ​អាណិតអាសូរ​ទៀត​ផង ។ ម្ចាស់​គោ​បាន​យក​កូន​គោ​ចំឡែក​នេះ​ដាក់​លើ​កន្ទេល​ក្រាល​ឱ្យ​ដេក​លើ​គ្រែ​មួយ ដោយ​ដាក់​ខ្នើយ​ឱ្យ​កើយ ព្រមទាំង​មាន​រៀបចំ​ប្រដាប់​អុជ​ធូប​បែ​បន់ទៀត​ផង ។

រហូត​មក​ដល់​ថ្ងៃ​ទី​១៥ មីនា ម៉ោង​៩​និង​២៥​នាទី កូន​គោ​នេះ​នៅ​រស់​នៅឡើយ ពីព្រោះ​មាន​មនុស្ស​មក​មើ​លត​ៗ​គ្នា​ជា​ច្រើន គេ​នាំ​គ្នា​ទិញ​ទឹកដោះ​មក​បញ្ចុក និង​ចោមរោម​មើល​ថា​ដូច​ជា​អ្នក​កំប្លែង​នាយ​ច​យ ។ ទោះបីជា​បែប​ណា​ក៏​ដោយ សូម​តារា​កំប្លែង​នាយ​ដ​យ កុំ​ប្រកាន់​ខឹង​អី ព្រោះ​នេះ​ជា​ធម្មជាតិ​សុទ្ធសាធ ដែល​ការ​បង្ក​កំណើត​នេះ​មិន​ថា​តែ​សត្វ​ទេ សូ​ម្បី​មនុស្ស​យើង​ក៏​មាន​ខ្លះ​ដូច​ជា​សត្វ​ដែរ ។ ខ្លះ​មុខ​ដូច​ដំរី តែ​អ្វី​ដែល​ខុស​ប្រក្រតី​ច្រើន​តែ​អាយុ​មិនសូវ​បាន​វែង ៕