ខាងស្រីសុំបែក ​ខាងប្រុសមិនព្រមស្ទុះ​អោបនាងផ្អើលអ្នកដំណើរតាមផ្លូវ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ គូស្នេហ៍មិនទាន់ស្គាល់អត្តសញ្ញាណមួយគូទំនង​ជាខាងស្រីសុំបែក ​ហើយខាងប្រុស​មិនព្រមក៍បាន​ប្រទាញប្រទង់និង​ស្ទុះអោបនាង ​ខណៈខាងស្រីកំពុងជិះតាក់ស៊ី ​ហើយខាងប្រុស​ជិះតាមនិងកាក់រថយន្តឈប់ ។

ហេតុការណ៍នេះបានបណ្តាល​ឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ ​នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៧ មីនា​ ២០១៦​ នៅតាមបណ្តោយផ្លូវជាតិលេខ២ ​ក្បែរវត្តចាក់អង្រែក្រោម សង្កាត់​ចាក់អង្រែក្រោម ​ខណ្ឌមានជ័យ ៕