ឃើញ​របស់​អណ្តែត​ក្នុង​បឹងកន្សែង ផ្អើលដល់សមត្ថកិច្ច​

ខេត្តរតនគិរី ៖ បុរស​ជនជាតិ​ដើម​ភាគតិច (​គ្រឹ​ង​) ត្រូវ​គេ​ដឹង​ថា បាន​មក​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​មក​ហើយ ត្រូវ​អ្នក​បង់សំណាញ់​ប្រទះ​ឃើញ​សព​អ​ណ្តែតនៅ​ក្នុង​បឹង​កន្សែង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៧ មីនា  ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​បឹង​កន្សែង ភូមិ​បឹង​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

ជន​រង​គ្រោះ​មានឈ្មោះ​ស៊ន ជា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​គ្រឹ​ង ជា​កសិករ រស់នៅ​ភូមិ​ក្មែ​ង ឃុំ​ប៉យ ស្រុក​អូរ​ជុំ ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​បច្ចេកទេស​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់ តាំងពី​ថ្ងៃ​ទី​១៥ មីនា ២០១៦ គឺ​រយៈពេល​២​ថ្ងៃ​ហើយ ដោយ​គ្មាន​ពាក់ព័ន្ធ​រឿង​ឃាតកម្ម​អ្វី​នោះ​ទេ គឺ​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ចុះ​មុជទឹក បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​តែ​ម្តង ។ បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ មក​ស្នាក់​នៅ​និង​ដេក​ព្យ​បាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ គឺ​សរ​សៃប្រសាទ ។  បច្ចុប្បន្ន បាន​ប្រគល់​សព​ទៅ​ឱ្យ​សាច់ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ ៕