​ស្បែក​ជើង​ ​Nike​ ​អាច​ចង​ខ្សែ​ដោយ​ស្វ័យប្រវត្តិ

សព្វ​ថ្ងៃ​នេះ​វត្ថុ​ប្រើប្រាស់​ជា​ច្រើន​បាន​ភ្ជាប់​មក​នូវ​បច្ចេកវិទ្យា​ប្លែក​សម្រាប់​សម្រួល​ដល់​អ្នក​ប្រើ​ប្រាស់​។​ ជាក់ស្ដែង កាល​ពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ ​Nike​ ​បាន​បង្ហាញ​នូវ​ស្បែក​ជើង​ម៉ូដែល​ថ្មី​ដ៏​ពិសេស​ដែល​មាន​សមត្ថភាព​អាច​ចង​ខ្សែ​ដោយ​ស្វ័យប្រវត្តិ​​តែ​ម្ដង​។​

 

​ស្បែក​ជើង​ ​Nike​ ​អាច​ចង​ខ្សែ​ដោយ​ស្វ័យប្រវត្តិ

 
ស្បែក​ជើងម៉ូដែល​ ​Nike Hyper Adapt 1.0​​ នេះ មាន​បំពាក់​នូវ​ ​Sensor​ ​សម្រាប់​វិភាគ​ដឹង​ថា​តើ​វា​ត្រូវ​ចង​ខ្សែ​តឹង​កម្រិត​ណា​ ​ក្រោយ​ពេល​អ្នក​ប្រើប្រាស់​សង្កត់​ធ្ងន់​ ឬ​ស្រាល​។​ ​Nike​ ​បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​សម្រេច​នូវ​គម្រោង​មួយ​នេះ​ឡើង​។​
 
​ស្បែក​ជើង​ ​Nike​ ​អាច​ចង​ខ្សែ​ដោយ​ស្វ័យប្រវត្តិ
 
ស្បែក​ជើង​ប្រភេទ​នេះ​មិន​ត្រូវ​បាន​ដាក់​លក់​សម្រាប់​អ្នក​ប្រើប្រាស់​ជា​សាធារណៈ​ឡើយ​ ​ដោយ​មាន​តែ​សមាជិក​របស់​ Nike+ ប៉ុណ្ណោះ​ដែល​អាច​ទិញ​ស្បែក​ជើង​នេះ​បាន​។​ ​ចំពោះ​តម្លៃ​វិញ ​ខាង​ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ចេញ​នៅ​ឡើយ​ទេ​ ​តែ​គ្រាន់​តែ​ដឹង​ថា​វា​នឹង​ចេញ​លក់​នា​ចុង​ឆ្នាំ​២០១៦​៕​
 

 
អាន​បន្ត​ ​៖​ មូលហេតុ​បួន​ធ្វើ​​ឲ្យ​ប្រអប់​លេខ​ឡាន​​ឆាប់​ខូច
 
​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ techinsider