Sony បង្ហាញ​កាស​ថ្មី​ពាក់​នៅ​ជុំវិញ​​ ក​ ក៏​អាច​ស្ដាប់​ឮ

ក្រុមហ៊ុន​ Sony បាន​បង្ហាញ​ផលិតផល​គំរូ​​ថ្មី​មួយ​​ក្នុង​កម្មវិធី​ SxSW ដែល​វា​ជា​កាស​ស្ដាប់​ពាក់​នៅ​ជុំវិញ​ ក​ តែ​អាច​បញ្ជូន​សំឡេង​ទៅ​កាន់​ត្រចៀក​បាន។

 

Sony បង្ហាញ​កាស​ថ្មី​ពាក់​នៅ​ជុំវិញ​​ ក​ ក៏​អាច​ស្ដាប់​ឮ

 

កាស​ពិសេស​នេះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា​ Concept N។ វា​មាន​បំពាក់​​​ដោយ​​ Speaker ពិសេស​ម្យ៉ាង​ដែល​អាច​បញ្ចេញ​សំឡេង​​នៅ​ជុំវិញ​ក្បាល​របស់​​អ្នក​ប្រើ​ប្រាស់​ ដើម្បី​ឲ្យ​ពួក​គេ​ស្ដាប់​ឭ។ ក្រៅ​ពី​អាច​ស្ដាប់​ចម្រៀង​វា​ថែម​ទាំង​អាច​ប្រើ​ប្រាស់​ដើម្បី​សន្ទនា​ទូរសព្ទ​បាន​ផង​ដែរ។

 

អ្វី​ដែល​ពិសេស​នោះ​គឺ​វា​មាន​បំពាក់​កាមេរ៉ា​​សម្រាប់​ថត​រូប​នៅ​ផ្នែក​ខាង​ចុង​​ថែម​ទៀត​ផង។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កំពុង​សហការ​ជា​មួយ​ដៃ​គូ​សហការ​មួយ​ចំនួន​ ដើម្បី​បន្ថែម​មុខងារ​ពិសេសៗ​លើ​កាស​ប្រភេទ​នេះ។

 

ខាង​ក្រុមហ៊ុន​ Sony នៅ​មិន​ទាន់​បញ្ជាក់​​ពី​កាល​បរិច្ឆេទ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​វា​​ទំនង​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​មុន​ចុង​ឆ្នាំ​២០១៦​នេះ៕​​

 

​​​​​​​​​​​​​​

ចុច​អាន៖ ប៊ិច​អស្ចារ្យ​ អាច​សរសេរ​និង​គូរ​​ចេញ​ជា​ពណ៌​អ្វី​ក៏​បាន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalTrends, PitchFork​​​​​​​​