S7 និង S7 Edge អតិថិជន​ក្នុង​ស្រុកកុម្ម៉ង់​​​​ដាច់​ជាង ៧០០ គ្រឿង​ មុន​ថ្ងៃ​សម្ពោធ​

ក្រុមហ៊ុន Samsung បាន​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ពី​ការ​កុម្ម៉ង់​ទិញ​យ៉ាង​ច្រើន​ហួស​ការ​រំពឹក​ទុក​ Galaxy S7 និង S7 Edge ពី​អតិថិជន​កម្ពុជា​​ មុន​ថ្ងៃ​​ដាក់​សម្ពោធ​​លក់​ជា​ផ្លូវការ។

 

S7 និង S7 Edge អតិថិជន​ក្នុង​ស្រុកកុម្ម៉ង់​​​​ដាច់​ជាង ៧០០ គ្រឿង​ មុន​ថ្ងៃ​សម្ពោធ​

 

ក្នុង​ថ្ងៃ​ជួបជុំ​ដៃ​គូ​ពាណិជ្ជកម្ម​​យប់​មិញ​នេះ Samsung ប្រកាស​តួលេខ​​ការ​បញ្ជា​ទិញ​ Galaxy S7 និង S7 edge ​បាន​ជាង ៧០០ គ្រឿង​​ជា​ចំនួន​បញ្ជា​ទិញ​មួយ​ដ៏​ខ្ពស់​បើ​ធៀប​កាល​ចេញ​លក់ Galaxy S6 និង S6 Edge ជំនាន់​មុន​។

 

បរិមាណ​​បញ្ជា​ទិញ​យ៉ាង​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើលក​​នេះ នាំ​ឲ្យ​​ក្រុមហ៊ុន​រំពឹង​ទុក​ថា​​ចំនួន​នឹង​អាច​កើន​ឡើង​ដល់ ១ ០០០​គ្រឿងដល់​ថ្ងៃ​ទី ១៨ ជា​ថ្ងៃ​បិទ​បញ្ចប់​ការ​បញ្ជា​ទិញ​ពី​អតិថិជន។

 

 

Samsung បាន​ដាក់​អតិថិជន​កម្ពុជា​កុម្ម៉ង់​ទិញ​មុន Galaxy S7 និង S7 Edge ពី​ថ្ងៃ ៧ មីនា​រហូត​ដល់​ថ្ងៃ ១៨ មីនា ក្នុង​ពេល​ដែល​ក្រុមហ៊ុន​​ក៏​គ្រោង​ចេញ​លក់​ទូរសព្ទ​ស៊េរី​កំពូល​ទាំង​ពីរ​នេះ​ជា​​ផ្លូវការនៅ​ថ្ងៃ ១៩ មីនា​ខាង​មុខ​នេះ។

 

Galaxy S7 ដាក់​​លក់​​ក្នុង​តម្លៃ​​ប្រហែល​ ៦៨០ ដុល្លារ និង S7 Edge ៧៥០ ដុល្លារ៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា