គង់ ច័ន្ទ​ស្រីមុំ ស្រងាកចិត្ត​ក្រោយ​រៀបការ​បាន​ពីរ​ថ្ងៃ​

6 Videos


​បន្ទាប់ពី​មាន​ព័ត៌មាន​ខ្សឹបខ្សៀវ​គ្នា​រិះគន់​រឿង​រ៉ូ​ប​រាត្រីសមោសរ​ដែល គង់ ច័ន្ទ​ស្រីមុំ ស្លៀក​ក្នុង​ពិធី​កាត់​នំ​អាពាហ៍ពិពាហ៍​ថា​ជា​រ៉ូ​ប​ចម្លង​ម៉ូដ​ពី​បរទេស​នោះ ឥលូវ​នេះ​នាង​បាន​ចេញមុខ​ឆ្លើយតប និង បដិសេធ​ហើយ​ថា ម៉ូដ​រ៉ូ​ប​កាត់​នំ​របស់​នាង​ដែល​ស្លៀក​ក្នុង​ថ្ងៃ​រៀបការ​នោះ​គឺ​មិនបាន​ចម្លង​ពី​បរទេស​ទេ ។​

គង់ ច័ន្ទ​ស្រីមុំ ស្រងាកចិត្ត​ក្រោយ​រៀបការ​បាន​ពីរ​ថ្ងៃ​

M88


​ក្រោយពី​មានមតិ​រិះគន់​ជា​បន្តបន្ទាប់​លើ​ម៉ូដ​រ៉ូ​ប​ពណ៌​-​ស ដែល​នាង​ស្លៀក​ក្នុង​ថ្ងៃ​រៀបការ​នោះ​រួចមក នៅថ្ងៃនេះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ គង់ ច័ន្ទ​ស្រីមុំ គេ​ឃើញ​មានការ​សរសេរ​សារ​យ៉ាង​វែង ដែល​បញ្ជាក់​ពី​ទឹកដៃ​ឆ្នៃ​ម៉ូដ​រ៉ូ​ប​អាពាហ៍ពិពាហ៍​របស់​នាង​ពី​ម្ចាស់​សម្អាងកា​ល្បីឈ្មោះ​មួយ ដោយ​នាង​និយាយថា ម៉ូដ​រ៉ូ​ប​នេះ​ជាការ​ឆ្នៃ និង ជា​ស្នាដៃ​របស់​ខ្មែរ ពោលគឺ​មិនមាន​ការចម្លង​យក​ម៉ូដ​ពី​ណា​មក​ទេ ហើយ​នាង​ក៏បាន​រំលេច​សារ​បញ្ជាក់​យ៉ាង​លម្អិត​ដូច្នេះ​ថា​«​ខ្ញុំ គង់ ច័ន្ទ​ស្រីមុំ សូម​អរគុណ​យ៉ាងខ្លាំង​ទ[email protected]_wedding_planner ដែល​ខំ​គូរ និង ឆ្នៃ​ម៉ូដ​រ៉ូ​ប​អាពាហ៍ពិពាហ៍​ពណ៌​-​ស ពេល​កាត់​នំ​ក្នុង​ថ្ងៃ​មង្គលការ​ដ៏​ពិសេស​សម្រាប់​នាង​ខ្ញុំ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ២០ ថ្ងៃ អាចធ្វើ​បាន​យ៉ាង​ល្អ​ប្រណីត​❤​។ ខ្ញុំ​សូម​បញ្ចាក់​ប្រាប់ថា រ៉ូ​ប​មួយ​នេះ​មិនបាន​ចម្លង ឬ យក​ម៉ូដ​របស់​នរណា​ម្នា​ក់ឡើ​យ ។ គ្មាន​អ្វីដែល​ថ្មី​ទេ​នៅលើ​លោក​នេះ នរណា​ក៏មាន​ការស្រាវជ្រាវ​ដែរ និង យក​របស់​នោះមក​ឆ្នៃប្រឌិត​បន្ថែម​ដើម្បីឱ្យ​ក្លាយជា​របស់​ថ្មី និង ផ្ទាល់ខ្លួន គឺ​ខាង​សំអាងការ​បានធ្វើ និង យកចិត្តទុកដាក់​ក្នុងការ​ឆ្នៃ​ម៉ូដ​មួយ​នេះ​យ៉ាង​ពេញទំហឹង ។ ខ្ញុំ​សូមឱ្យ​បងប្អូន​ខ្មែរ​ទាំងអស់​លើកស្ទួយ​អ្វីដែល​ជាការ​ឆ្នៃប្រឌិតរ​បស់​ខ្មែរ​យើង​ផង កុំ​ចេះតែ​យក​ខ្មែរ​ទៅ​ប្រៀប​នឹង​បរទេស ហើយ​កុំ​ចេះតែ​ឱ្យ​តម្លៃ​ខ្មែរ​នៅ​ពីក្រោយ​បរទេស​រហូត​បែបនេះ​អី ។ សូម​មើលឃើញ​នូវ​អ្វី​ដែលជា​ស្នាដៃ​ខ្មែរ ហើយ​រៀន​ឱ្យ​តម្លៃ​ខ្មែរ​គ្នាឯង​ផង គេ​ខំ​ធ្វើ​មិនបាន​សម្រាក​ដើម្បីឱ្យ​បានល្អ​គ្រប់យ៉ាង ហើយ​សូម​តបស្នង​វិញ​ដោយ​ពាក្យ​សរសើរ ឬ រិះគន់​ដើម្បី​ស្ថា​នា មិនមែន​រិះគន់​ដោយ​យក​ខ្មែរ​ទៅ​ប្រៀប​នឹង​បរទេស​នោះទេ ។ សូម​អរគុណ​ដល់​អ្នក​ដែល​គាំទ្រ​យើងខ្ញុំ​កន្លងមក និង តែងតែ​ឱ្យ​តម្លៃ​សិល្បៈ​ខ្មែរ ❤love you guys❤#​អប្សរ​ភី​រម្យ​#seyhamomwedding #031416» ។​

គង់ ច័ន្ទ​ស្រីមុំ ស្រងាកចិត្ត​ក្រោយ​រៀបការ​បាន​ពីរ​ថ្ងៃ​

​ទាក់ទង​នឹង​ការសរសេរ​សារ​នេះដែរ គឺ​កើតឡើង​ក្រោយពី​គេ​ឃើញ​ម៉ូដ​រ៉ូ​ប​ពណ៌​សរ​បស់ គង់ ច័ន្ទ​ស្រី ដែល​ស្លៀក​ក្នុង​ពិធី​កាត់​នំ​នោះ មាន​ភាព​ស្រដៀង​នឹង​ម៉ូដ​រ៉ូ​ប​មួយ​នៅ​បរទេស ទើបត្រូវ​បាន​គេ​រិះគន់ថា​ចម្លង​ម៉ូដ​ដូច្នេះ​ទៅ ដែល​នេះ​ជាការ​ហួសចិត្ត និង ស្រងាកចិត្ត​មួយ​សម្រាប់ គង់ ច័ន្ទ​ស្រីមុំ បន្ទាប់ពី​រៀបការ​បាន​ពីរ​ថ្ងៃ ចំពោះ​ការយល់ឃើញ​ដែល​មិន​ផ្តល់​តម្លៃ​ឱ្យ​ស្នាដៃ​ខ្មែរ ៕ សាកល​

គង់ ច័ន្ទ​ស្រីមុំ ស្រងាកចិត្ត​ក្រោយ​រៀបការ​បាន​ពីរ​ថ្ងៃ​

គង់ ច័ន្ទ​ស្រីមុំ ស្រងាកចិត្ត​ក្រោយ​រៀបការ​បាន​ពីរ​ថ្ងៃ​ គង់ ច័ន្ទ​ស្រីមុំ ស្រងាកចិត្ត​ក្រោយ​រៀបការ​បាន​ពីរ​ថ្ងៃ​ គង់ ច័ន្ទ​ស្រីមុំ ស្រងាកចិត្ត​ក្រោយ​រៀបការ​បាន​ពីរ​ថ្ងៃ​