ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​តូច​២​នាក់​តស៊ូ​ឡើងត្នោត​ចិញ្ចឹមជីវិត​ទាំង​ក្តី​លំបាក​កំពុង​ជួប​ការខ្វះខាត​ទទួលបាន​អំណោយ​ពី សប្បុរសជន​

ខេត្តកំពង់ឆ្នាំង​៖ លោកស្រី កែ ច័ន្ទ​មុនី ប្រធាន​កិ​តិ្ត​យស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកំពង់ឆ្នាំង និង​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​កំពង់​ឆ្នាំង នៅ​ព្រឹក​ថៃ្ង​ទី​១៦ ខែមីនា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ​មាន លោកស្រី​ប៉ាល់ យឿន អភិបាលរង​ខេត្ត​ស​.​ស​.​យ​.​ក​ខេត្ត មន្ទីរ​សង្គមកិច្ច​ខេត្ត មន្ទីរ​កិច្ចការនារី​ខេត្ត ,​លោក​អភិបាលស្រុក​រលាប្អៀរ បាន​នាំយក​អំណោយ​ថវិកា និង​គ្រឿងឧបភោគ បរិភោគ​ឧបត្ថម្ភ​ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​គ្មាន​ទីពឹង​ចិ ញ្ចឹ​ម​កូន​២​នាក់ ប្រកបមុខរប​ប​ឡើងត្នោត​ដល់​លំនៅដ្ឋាន ស្ថិត​ក្នុងភូមិ​ព្រះរាម​រង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​

លោក​សោម​វឺ​ន​អភិបាលស្រុក​រលាប្អៀរ​បា​ន​អោយដឹងថា​៖ អំណោយ និង​ថវិកា​ដែល​លោកស្រី កែ​ច័ន្ទ​មុនី និង​ប្រតិភូ ក្រុមការងារ​ខេត្ត និង​សប្បុរសជន​បាន​ឧបត្ថម្ភ​ដល់​ស្ត្រី​មេម៉ាយ​ក្រក្រី ឈ្មោះ​ញ៉ឹក ចំរើន អាយុ​៣៣​ឆ្នាំ ចិញ្ចឹម​កូន​២​នាក់​មានមុខ​របប​ឡើងត្នោត​រស់នៅ​ភូមិ​ព្រះរាម​រង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ថៃ្ង​នេះ​រួមមាន​ថវិកា​៦៥០.០០០​រៀល​,​អង្ករ​១០៥​គីឡូក្រាម​,​មី​៥​កេស​,​សា​រ៉ុង​,​ខោអាវ​,​ឃី​ត និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត​។ លោក​សោម វឺ​ន​បាន​បន្តទៀតថា កន្លងមក​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន ក្នុងស្រុក​ក៏​ធ្លាប់ បាន​ជួយឧបត្ថម្ភ​ដល់​ស្ត្រី​រូបនេះ​ផងដែរ​។​

​លោកស្រី កែ ច័ន្ទ​មុនី បាន​បន្តទៀតថា​៖ ទោះបី​ថវិកា​នេះ​វា​តិចតួច​ពិតមែន តែ​វា​អាចជួយ​ដោះស្រាយ​ការ លំបាក របស់​ប្អូនស្រី​ញ៉ឹក ចំរើន បាន​មួយគ្រា​ផងដែរ​។ លោកស្រី ក៏បាន​ផ្តាំផ្ញើ​ប្អូនស្រី​ញ៉ឹក ចំរើន ខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត ហើយ​លោកស្រី ក៏បាន​សំណូមពរ​អោយ​ប្អូនស្រី ឈប់​ប្រកបមុខរប​ប​ឡើងត្នោត​នេះ​ទៅ ព្រោះ​វា​អាចមាន​គ្រោះថ្នាក់​គ្រប់ពេលវេលា​ចាប់​, ពី​ថៃ្ង​នេះ​ទៅ​លោកស្រី​បាន​សុំអោយ​ប្អូន​រកមុខ​របប​ផ្សេងៗ​ដើម្បី​ចិញ្ចឹមជីវិត​វិញ​ដោយ​មិន​ព្រួយ​បារ​ម្មណ៍​ពី​គ្រោះថ្នាក់​ចំពោះ​ខ្លួន​។​

​ប្អូនស្រី​ញ៉ឹក ចំរើន និង​អាជ្ញាធរ​ដែនដី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់ សប្បុរសជន និង​ប្រតិភូ​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ សម្រាល​ការលំបាក​របស់​នាង និង​សូម​គោរព​ជួន​ពរ​ដល់ សប្បុរសជន​សូម​ទទួលបាន​ជ័យជំនះ​ឈ្នះ​មារ​សត្រូវ​គ្រប់ទិសទី ៕ រិ​ទ្ធិ ជ័យ

KA-17-03-2016-04

KA-17-03-2016-03

KA-15-03-2016-05 KA-15-03-2016-06 KA-15-03-2016-07

KA-16-03-2016-14

KA-15-03-2016-09 KA-15-03-2016-12 KA-15-03-2016-10 KA-15-03-2016-11

​ ​