​នារី​ស្រស់​ស្អាត​ម្នាក់​ សុំ​រថយន្ត​គេ​ជិះ​ ត្រូវ​គេ​ចាប់រំលោភ​រួច​យក​ទៅ​ទម្លាក់​ចោល​តាម​ផ្លូវ​

ខេត្តកំពង់ចាម​៖​ នារី​ម្នាក់​ត្រូវ​គេ​ដឹង​ថា​ មាន​សតិ​មិន​គ្រប់គ្រាន់​ បាន​រត់​ចេញពី​អង្គការ​ដែល​ខ្លួន​ស្នាក់​ រួច​សុំ​រថយន្ត​គេ​ជិះ​ ប៉ុន្តែ​ជា​អកុសល​ ជួប​ម្ចាស់​រថយន្ត​ដែល​ជា​មនុស្ស​ល្មោភកាម​នោះ​ចាប់រំលោភ​សេពសន្ថវៈ​រួច​ហើយ​យក​ទៅ​ទម្លាក់​ចោល​តាម​ដងផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ។​
​ករណី​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ក្រ​ឡែ​ង​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
​នារី​ស្រស់​ស្អាត​ម្នាក់​ សុំ​រថយន្ត​គេ​ជិះ​ ត្រូវ​គេ​ចាប់រំលោភ​រួច​យក​ទៅ​ទម្លាក់​ចោល​តាម​ផ្លូវ​
​ប្រជាពលរដ្ឋ​ដែល​បានឃើញ​នារី​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ទម្លាក់​ចោល​ទាំង​សន្លប់​បាត់ស្មារតី​នោះ​បាន​នាំ​គ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ស្រុក​ចំការលើ​ ហើយ​លោក​ អ៊ិ​ត​ ដា​រា​ អធិការ​នគរបាល​ស្រុក​ក៏​បាន​ចាត់​កម្លាំង​ឲ្យ​ចុះ​ពិនិត្យ​មើល​ដល់​កន្លែង​កើតហេតុ​ ហើយ​នាំ​នាងរង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ​ដើម្បី​ព្យាបាល​ ។​

​បន្ទាប់​នៅ​ពេល​នារី​រង​គ្រោះ​ដឹងខ្លួន​វិញ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ នាង​ឈ្មោះ​ ស​.​ក​.​ អាយុ​២១​ឆ្នាំ​ ទីលំនៅ​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ។​ នាងរង​គ្រោះ​បន្ត​ថា​ ម្តាយ​របស់​នាង​បាន​ស្លាប់​យូរហើយ​ ៗ​ឪពុក​របស់​នាង​បាន​យកប្រពន្ធ​ថ្មី​ រួច​ទៅ​រស់នៅ​ឯ​ខេត្តរតនគិរី​ ។​ ប្រភព​បន្ត​ថា​ នាង​មាន​បញ្ហា​ផ្លូវចិត្ត​ គឺ​មាន​សតិ​មិន​ប្រក្រតី​ ក៏​ត្រូវ​អង្គការ​មួយ​នៅ​ភ្នំពេញ​ទទួល​ឲ្យ​ស្នាក់​នៅ​ក្នុង​អង្គការ​ ។​ ប៉ុន្តែ​ក្នុង​រយៈពេល​ថ្មីៗ​ នាង​បាន​រត់​ចេញពី​អង្គការ​ ហើយ​ក៏​ជិះ​រថយន្ត​មក​ដល់​ខេត្តកំពង់ធំ​ ដោយ​មិនដឹង​ខ្លួន​ ។​

​ប្រភព​បន្ត​ថា​ នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែមីនា​ នាង​បាន​សុំ​ជិះ​រថយន្ត​គេ​ដើម្បី​មក​កាន់​ស្រុក​កំណើត​ឯ​ខេត្ត​ត្បូងឃ្មុំ​ ហើយ​ពេល​ឡើង​ជិះ​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​៤​នាក់​ រួម​ដំណើរ​ជាមួយ​គ្នា​ ហើយ​ពួក​គេ​បាន​ឲ្យ​ភេសជ្ជៈ​នាង​ផឹក​រួច​ក៏​បាត់ស្មារតី​ តែ​នាង​ដឹង​ថា​ ខ្លួន​ត្រូវ​គេ​ចាប់រំលោភ​សេពសន្ថវៈ​រួច​ហើយ​ លុះ​ពេល​នាង​ដឹងខ្លួន​វិញ​ ស្រាប់តែ​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ ៕​ ហេង សូរិយា
បើកមុងរំលោភប្រពន្ធគេ នៅពេលដែលប្ដីគេទៅបង់ត្រី!

ប្រភព៖ Nokorwatnews

  • ​នារី​ស្រស់​ស្អាត​ម្នាក់​ សុំ​រថយន្ត​គេ​ជិះ​ ត្រូវ​គេ​ចាប់រំលោភ​រួច​យក​ទៅ​ទម្លាក់​ចោល​តាម​ផ្លូវ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ជីវិតនិងសង្គម
Tags: