​ម៉ាំមី​​សុនខ​​​​​ដ៏​កម្រ​ជាង​១២០០០​​ឆ្នាំ​ ​រក្សា​រូប​រាង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​(ទស្សនាវីដេអូ)

ក្រុម​អ្នក​​ជំនាញ​​មួយ​ក្រុម បាន​រក​ឃើញ​​​​​​​​ម៉ាំមី​​​​សុនខ​មួយ​ក្បាល​ ​នៅ​​ជម្រាល​មាត់​ទន្លេ​ Syalakh ​​​​ក្នុង​ភូមិ Tumat សាធារណរដ្ឋ​​ Sakha ​ប្រទេស​រុស្ស៊ី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​។ សុនខ​​​​​ក្លាយ​ជា​ម៉ាំមី​​ដ៏កម្រ​ជួប​​ប្រទះ​ខាងលើ ​នឹង​អាច​ធ្វើ​ឲ្យ​​គេ​​​​នាំ​យក​ប្រភេទ​សុនខ​​បុរេប្រវត្តិ​​​ត្រឡប់​មក​វិញ​​​​ តាម​រយៈ​​សាកសព ​​​​​​​​​ដែល​កប់​​ទុក​​ជាង ១២ ៤០០​ឆ្នាំ​​​នេះ​។

​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​​​​​កត់​សម្គាល់​ គេ​ឃើញ​​សុនខ​​មាន​ធ្មេញ​​ និង​រោម​​នៅ​ល្អ​​ ​​ទោះ​ជា​​ជាប់​​នៅក្នុង​​​​​​ដី​ភក់​រាប់​សហស្សវត្ស​ក៏ដោយ។ ​​​ម៉ាំម៉ី​សត្វ​​​​​ដែល​​​គេ​យក​ទៅ​ពិនិត្យ​​​​​​ ធ្វើ​ឡើង​​នៅ​រដ្ឋធានី​ Yakutsk ​សាធារណរដ្ឋ​​ Sakha ប្រទេស​រុស្ស៊ី ដោយ​​​​​​​ខួរ​ក្បាល​​របស់​សុនខ​ នៅ​រក្សា​បាន​យ៉ាង​ល្អ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ហើយ​​គេ​​​កំពុង​​ពិនិត្យ​មើល​​ថា​វា​ជា​សត្វ​ចិញ្ចឹម​ ឬ​មិន​មែន។

សែស្រឡាយ​​​បងប្អូន​សុនខ​​​ប្រភេទ​​នេះ​មួយ​ក្បាលទៀត​​ ​​​ក៏ត្រូវ​បាន​គេ​គាស់​កកាយ​ចេញ​​ពី​​ទីតាំង​ក្នុង​ភូមិ​ Tumat ​​​ដូច​គ្នា កាល​ពី​ឆ្នាំ ២០១១​ ​ដែល​គេ​ដាក់​​ឈ្មោះ​ថា​ សុនខ​ ​​​Tumat តែម្ដង។

អ្នក​​ជំនាញ​​​​ជឿ​ថា​​​ សត្វ​​​ខាង​លើ​​​​​ប្រហែល​ជា​ងាប់​​ដោយ​សារ​​បាក់​ដី​​សង្កត់​​​​ ដែល​ស្ថិត​ក្នុង​បរិយាកាស​​មួយ​ដែល​សាក​សព​មិន​អាច​រលាយ​បាន។ ​សាស្ត្រាចារ្យ​​ជំនាញ​​​ក្លូន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​​ លោក Hwang Woo-suk និយាយ​ថា​​​ គាត់​ពេញ​ចិត្ត​​ចំពោះ​សីតុណ្ហភាព​​រក្សា​បាន​ម៉ាំមី​​នេះ​​ណាស់ ​ព្រោះ​​វា​ធ្វើឲ្យ​​សត្វ​​​​នៅ​​​ល្អ​ឥតខ្ចោះ។ ​បន្ថែម​លើ​​នេះ​ លោក​​ក៏​បាន​​​​​ចុះ​បញ្ជី​សុនខ​​ម៉ាំមីខាង​លើ ​ជា​សត្វ​ដែល​​​លោក​ចង់​ក្លូន​ឲ្យ​មាន​ជីវិត​​មក​វិញ​ផង​ដែរ ក្នុង​ពេល​ឆាប់ៗខាង​មុខ៕

ប្រែសម្ឬួល/ចុះផ្សាយដោយ៖ sabay
siberiantimes

  • ​ម៉ាំមី​​សុនខ​​​​​ដ៏​កម្រ​ជាង​១២០០០​​ឆ្នាំ​ ​រក្សា​រូប​រាង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​(ទស្សនាវីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ជីវិតនិងសង្គម
Tags: