DJ ជាង ១៥០ នាក់​ត្រៀម​ជួបជុំ​ប្រមូល​លុយ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

DJ នៅ​តាម​ស្ថានីយ​វិទ្យុ-ទូរទស្សន៍ និង​ក្លឹប​កម្សាន្ត​ប្រមាណ​ជាង ១៥០ នាក់​ត្រៀម​បង្កើត​ការ​ជួបជុំ​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី ១៩ មីនា ២០១៦ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប។
DJ ជាង ១៥០ នាក់​ត្រៀម​ជួបជុំ​ប្រមូល​លុយ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ
DJ Deny Black តំណាង​ឱ្យ​សម្ព័ន្ធ DJ កម្ពុជា​បាន​និយាយ​ថា ជា​លើក​ទី​១​ហើយ ដែល​ពួក​គេ​រៀប​ចំ​កម្មវិធី​ជួបជុំ​បែប​នេះ។ ប៉ុន្តែ​មិន​មែន​ជា​លើក​ដំបូង​ក្នុង​សកម្មភាព​មនុស្សធម៌​ឡើយ ព្រោះ​កន្លង​មក​ពួក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ជួយ​ជន​ក្រីក្រ និង​កុមារ​ជា​ច្រើន​មក​ហើយ​ដែរ។

តំណាង​រូប​នេះ​បញ្ជាក់​ថា កម្មវិធី​នោះ​មាន​ការ​ចូលរួម​ពី​តំណាង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ផ្ទាល់​តែ​ម្ដង ដើម្បី​ទទួល​យក​ថវិកា ដែល​ពួក​គេ​បាន​រៃអង្គាស​គ្នា​ក្នុង​ឱកាស​នោះ។ លោក​ថា នេះ​ជា​គម្រោង​ច្បាស់លាស់​សម្រាប់​ជួយ​ដល់​កុមារ​កម្ពុជា។ ឆ្លៀត​ក្នុង​ឱកាស​នេះ DJ ខាង​លើ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​បាន​ច្រើន ព្រោះ​មាន​ន័យ​ថា ថវិកា​ជួយ​ដល់​មន្ទីរ​កាន់​តែ​ច្រើន​ដូច​គ្នា៕

អត្ថបទ៖ សំ ជំនាញ
ប្រភព៖ sabay

  • DJ ជាង ១៥០ នាក់​ត្រៀម​ជួបជុំ​ប្រមូល​លុយ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ជីវិតនិងសង្គម
Tags: