ស៊ីរី៖ បុរសម្នាក់ បាញ់ទំលុះក្បាលម្ដាយរបស់ខ្លួន ឲ្យស្លាប់នៅទីសារធារណៈ

ជាដំណឹងដ៏គួរឲ្យសោកសង្រេង និងរន្ធត់ពន់ពេក ដែល​បុរសម្នាក់ ជា​សកម្មជនជីហាដ អាយុ​២០ឆ្នាំ ហ៊ាន​បាញ់សម្លាប់​ម្ដាយរបស់គេ ដោយប្រើកាំភ្លើងបាញ់តម្រង់ក្បាល នៅទីសារធារណៈមួយ ក្នុង​ក្រុង​ Raqqa។ នេះបើតាម ការ​រាយការណ៍របស់ ភ្នាក់ងារ CNN ដែល​ទទួលខុសត្រូវការ​សង្កេត​អំពី​សិទ្ធិ​មនុស្ស​នៅ​​ស៊ីរី។

ការចុះផ្សាយ ជាភាសាបារាំង របស់​បណ្ដាញ​សារពត៌មាន​ Le Parisien បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ វ័យ​ចំណាស់​អាយុ​ប្រមាណ​៤០ឆ្នាំជាងនោះ បាន​ធ្វើដំណើរ ៥០គីឡូម៉ែត ចេញពី Tabaqa កន្លែងដែលនាង​រស់នៅ មកកាន់ Raqqa ក្នុងគោលបំណង​អង្វរ​​​កូនប្រុស​ឲ្យ​ត្រឡប់តាមគាត់ទៅផ្ទះវិញ។ ក្រោយពី​យំ​សោក​ លន់តួ​ អង្វរកូនយ៉ាងយូរ​ ជាលទ្ធផល ស្ត្រីចំណាស់ដ៏កំសត់បាន​អស់ជិវិត ក្រោម​ដៃ​កូន​បង្កើត​របស់​ខ្លួន។

ដោយ៖ ​NEA
ប្រភព៖

  • ស៊ីរី៖ បុរសម្នាក់ បាញ់ទំលុះក្បាលម្ដាយរបស់ខ្លួន ឲ្យស្លាប់នៅទីសារធារណៈ已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ជីវិតនិងសង្គម
Tags: