តារាសម្តែង Bosco Wong សុំទុករឿង ស្នេហា ជារឿងផ្ទាល់ខ្លួន

ហុងកុង៖ តារាសម្តែងរបស់TVB លោក  Bosco Wong ដែលទើបលេចលឺដំណឹង ថាមានទំនាក់ទំនងស្នេហ៍ ជាមួយតារាម៉ូដែលជប៉ុន Jun ថ្មីៗនេះបានទទូចអ្នក សារព័ត៌មានសូមឲ្យរឿងខ្លះ ជារឿងផ្ទាល់ខ្លួន ជាពិសេសរឿងស្នេហា ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣៥ឆ្នាំ Bosco Wong ថ្មីៗនេះ បានបញ្ចេញអកប្បកិរិយា មិនពេញចិត្តចំពោះ ក្រុមអ្នកសារព័ត៌មាន ដែលចូលចិត្តជជីកសួររឿងខ្លួន និងតារាម៉ូដែលជប៉ុន Jun ។ ពេលត្រូវសួរថា Bosco នៅទៅជួបនាង Jun នៅប្រទេសជប៉ុនឬទេ? តារារូបនេះឆ្លើយថា“ ខ្ញុំតែងតែមានអារម្មណ៍ថា អ្នកសារព័ត៌មានខ្វល់ខ្វាយ ពីរឿងស្នេហារបស់ខ្ញុំណាស់ ខ្ញុំសូមឲ្យរឿងខ្លះជារឿងផ្ទាល់ខ្លួនបើចង់ ឲ្យខ្ញុំមានមិត្តស្រី” ។

ក្រោយបែកពីមិត្តស្រី តារាម៉ូដែល Vanessa Yeung កាលពីឆ្នាំ២០១៤ Bosco Wong ថ្មីៗនេះត្រូវគេដឹងថា កំពុងទាក់ទងជាមួយតារាម៉ូដែល ជប៉ុន Jun តែយ៉ាងប្រុសស្អាតរូបនេះ នៅតែព្យាយាមមិនបកស្រាយ ៕

តារាសម្តែង Bosco Wong សុំទុករឿង ស្នេហា ជារឿងផ្ទាល់ខ្លួន

តារាសម្តែង Bosco Wong សុំទុករឿង ស្នេហា ជារឿងផ្ទាល់ខ្លួន

តារាសម្តែង Bosco Wong សុំទុករឿង ស្នេហា ជារឿងផ្ទាល់ខ្លួន