ឈិន រីយ៉ា ក្តីស្រមៃធ្វើជាអ្នក បម្រើយន្តហោះ មិនសមបំណង ទើបវិលរកសិល្បៈ

ភ្នំពេញៈ ពិធីការិនីក្នុងកម្មវិធី «ម៉ាអេម» នាង ឈិន រីយ៉ា ថ្មីៗនេះទម្លាយថា តាំងពីតូចរហូតដល់ធំ នាងមានក្តីស្រមៃមួយ គឺចង់ក្លាយទៅជាអ្នកបម្រើ នៅលើយន្តហោះ ប៉ុន្តែក្តីស្រមៃបានខកបំណង ទើបនាងសម្រេចចិត្ត ងាកមកចាប់អាជីព ជាអ្នកសិល្បៈជំនួសវិញ ។

ពិធីការិនីដែលទើបតែរះ លើវិថីសិល្បៈរយៈពេលខ្លី នាង ឈិន រីយ៉ា បានរំលេចសារខ្លីមួយ ដោយនាងបានសរសេរ សារយ៉ាងខ្លីថា «ខ្ញុំស្រលាញ់ការងារ ជាអ្នកបម្រើលើយន្តហោះ តែម្ដាយខ្ញុំគាត់មិនព្រម ព្រោះគាត់គិតថា មិនសមជាមួយខ្ញុំ តើអ្នកទាំងអស់គ្នាគិតថា ការងារហ្នឹងសមនិងខ្ញុំអត់??» ។

តារាស្រីវ័យក្មេង នាង ឈិន រីយ៉ា បានទម្លាយថាមូលហេតុ ដែលក្តីស្រមៃនាងមិនបាន សមបំណងតាមប្រាថ្នានោះគឺ ម្តាយជាទីស្រលាញ់ នាងមិនពេញចិត្ត និងមិនចង់ឲ្យនាងធ្វើ ក្រោមហេតុផលថា ការងារមួយនេះ មិនសមជាមួយនាង ទើបធ្វើឲ្យនាងសម្រេចចិត្ត បញ្ចប់ក្តីស្រមៃមួយនេះ ហើយងាកមកចាប់អាជីព ជាអ្នកសិល្បៈជំនួសវិញតែម្តងទៅ ៕