អ្នកវិទ្យាសាស្ត្រ រកឃើញ រណ្ដៅធំៗ នៅបាតសមុទ្រ ជាចម្លើយមួយ លើករណីតំបន់ ត្រីកោណមរណៈ

ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញរណ្ដៅធំ ជាច្រើននៅបាតសមុទ្រ Barents ស្ថិតនៅឆ្នេរភាគខាងជើង នៃប្រទេសន័រវែស និងក្បែរដែនទឹកប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ។ ការរកឃើញនោះគឺជាពន្លឺមួយ នៃការសន្និដ្ឋានលើ តំបន់ត្រីកោណអាថ៌កំបាំង Bermuda Triangle ដែលបានធ្វើឲ្យកប៉ាល់ និងយន្តហោះជាច្រើនគ្រឿង បានបាត់ខ្លួន។

អ្នកវិទ្យាសាស្ត្រ រកឃើញ រណ្ដៅធំៗ នៅបាតសមុទ្រ ជាចម្លើយមួយ លើករណីតំបន់ ត្រីកោណមរណៈ

តាមសារព័ត៌មាន Daily Mail ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ ន័រវែសអាកទិច បានរកឃើញមាត់រណ្ដៅធំទំហំប្រវែងប្រហែល ៨០៤,៦៧ ម៉ែត្រ និងជម្រៅ១៥០ហ្វ៊ីតថ៍ (៤៥,៧២ម៉ែត្រ)នៅទីនោះ។ អ្នកវិទ្យាសាស្ត្រជឿថា រណ្ដៅទាំងនោះ បានកើតឡើងដោយសារ សារធាតុមេតាន ដែលជ្រាបចេញពីឆ្នេរសមុទ្រ សំបូរឧស្ម័នធម្មជាតិរបស់ប្រទេសន័រវែស បង្កើតបានជារណ្ដៅប្រហោងធំៗរួចឆេះឡើង។

អ្នកវិទ្យាសាស្ត្រ រកឃើញ រណ្ដៅធំៗ នៅបាតសមុទ្រ ជាចម្លើយមួយ លើករណីតំបន់ ត្រីកោណមរណៈ

ក្រុមអ្នកវិទ្យាសាស្ត្រដដែលបានឲ្យដឹងថា ការផ្ទុះនៃឧស្ម័នមេតាន ខាងលើបង្កឲ្យមាត់រណ្ដៅរីកធំ ដែលអាចបង្កជាគ្រោះថ្នាក់ ដល់កប៉ាល់ជាច្រើនដែលធ្វើដំណើរ កាត់តាមសមុទ្រ Barents ។

ដោយឡែកចំពោះការរកឃើញ របស់អ្នកវិទ្យាសាស្ត្រខាងលើ បានក្លាយជាការសន្និដ្ឋាន មួយផងដែរលើតំបន់ត្រីកោណអាថ៌កំបាំង Bermuda Triangle ដែលលាតសន្ធឹង នៅតំបន់ដែនកោះ Bermuda របស់អង់គ្លេសនៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិច ទៅកាន់ឆ្នេរសមុទ្ររដ្ឋ Florida សហរដ្ឋអាមេរិកនិងតំបន់ Puerto Rico ។ តំបន់ដែលគេនិយមហៅថា តំបន់ត្រីកោណមរណៈ នោះបានធ្វើឲ្យកប៉ាល់ និងយន្តហោះជាច្រើនបានបាត់ខ្លួន ក្នុងចំនួនដ៏ច្រើនព្រមទាំងមនុស្ស ៨១២៧នាក់បានបាត់ខ្លួនដែល នៅជាអាថ៌កំបាំងយូរឆ្នាំមកហើយ។ នេះដោយយោងតាម សារព័ត៌មាន Fossbytes៕

អ្នកវិទ្យាសាស្ត្រ រកឃើញ រណ្ដៅធំៗ នៅបាតសមុទ្រ ជាចម្លើយមួយ លើករណីតំបន់ ត្រីកោណមរណៈ

ប្រភព៖ សប្បាយ