តាពិការដៃសងខាង ប្រឹងបង្កើតដៃ សិប្បនិមិត្ត ជួយជនពិការ ដូចគ្នាជាង១០០០នាក់

អ្នកភូមិពិការដៃសង ខាងចំណាស់ម្នាក់ បានជួបប្រទះជីវិតថ្មីមួយទៀត ក្រោយលោកតាទើប បំពាក់ដៃសិប្បនិមិត្តខ្លួនឯង ដោយគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ហើយលោកក៏បានជួយមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែរ ដែលបាត់បង់ដៃដូចគាត់។

តាពិការដៃសងខាង ប្រឹងបង្កើតដៃ សិប្បនិមិត្ត ជួយជនពិការ ដូចគ្នាជាង១០០០នាក់

លោកតាមានឈ្មោះ ស៊ុន ជីហ្វា អាយុ ៦៣ឆ្នាំ រស់នៅភូមិ Guanma ខេត្តជីជីន ភាគឦសានប្រទេសចិន។ លោកតាបានចូលរួមធ្វើកងទ័ព និងបម្រើជាក្រុមទាហាន កាំភ្លើងធំ ក្នុងឆ្នាំ ១៩៧៤ ចាប់តាំងពីពេលនោះមកគាត់ចូលចិត្ត និងចេះបំផ្ទុះគ្រាប់យ៉ាងស្ទាត់ជំនាញ។

លោកតា ស៊ុន បានចូលនិវត្តន៍នៅ៥ឆ្នាំក្រោយទាំងវ័យក្មេង និងបានរៀបការ ពេលត្រលប់ទៅផ្ទះវិញ។ ក្នុងឆ្នាំ ១៩៨០ គាត់បានរៀបចំគ្រាប់បែក ច្នៃដើម្បីបំផ្ទុះចាប់ត្រី ក្នុងស្រះ ប៉ុន្តែជាអកុសលរំសេវគ្រាប់ បានផ្ទុះខុសបច្ចេកទេស ដោយការទ្រនិចកំណត់នាទីផ្ទុះមិនដំណើរការ ធ្វើឲ្យផ្ទុះភ្លាមៗ បណ្ដាលឲ្យគាត់រងរបួសដៃយ៉ាងធ្ងន់ធ្ងរ។

ដោយសារតែរបួសមិនអាចស្រោចស្រង់បាន គ្រូពេទ្យសម្រេចកាត់ដៃទាំងពីរ ត្រឹមកែងដៃចោលតែម្ដង។ ពេលនោះគាត់មានអាយុ ២៧ឆ្នាំ និងជាពេលគាត់ប្ដេជ្ញាចិត្ត ធ្វើការជាមួយ គ្រឿងដែក ដើម្បីរិះរកកែច្នៃដៃបានប្រើមកវិញ។

អស់រយៈពេលជាង ៣៦ឆ្នាំ លោកតាស៊ុន បានរចនាម៉ូត និងបង្កើតដៃសិប្បនិមិត្តបាន ៤ប្រភេទ ដែលអាចឲ្យគាត់មើលថែខ្លួនឯង និងធ្វើកិច្ចការផ្ទះបាន។ លើសពីនេះ គាត់ និងគ្រួសារ ក៏បានជួយជនពិការជាង ១ពាន់នាក់ផ្សេងទៀតដែរ តាមរយៈដៃសិប្បនិមិត្តនេះ។ មកទល់ពេលនេះ លោកតាសន្យាបន្តពង្រឹងគុណភាពដៃ និងត្រូវជួយ មនុស្សឲ្យច្រើនតាមដែលអាចធ្វើបាន៕

ប្រភព៖ សប្បាយ