CL បង្ហាញស្ទីលថ្មី លើទស្សនាវដ្តី Dazed and Confused

កូរ៉េ៖ តារាម្រៀងស្រីដែលលេចធ្លោ ជាងគេនៅកូរ៉េខាងត្បូង មេក្រុម2NE1កញ្ញា CL បានលេចមុខក្នុងស្ទីល ថ្មីលើទស្សនាវដ្តី Dazed សម្រាប់ខែមេសាខាងមុខនេះ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះថា ទស្សនាវដ្តីដ៏ល្បីល្បាញ Dazed and Confused បានបង្ហោះរូបភាពពីរសន្លឹក របស់តារាចម្រៀង CL នៅក្នុងInstagram របស់ខ្លួននិងសរសេរថា “Dazed លេខថ្មីសម្រាប់ខែមេសានេះ គឺកំពូលតារាចម្រៀងកូរ៉េ CL ដែលកំពុងមមាញឹក្នុងវិស័យ ចម្រៀងនៅអាមេរិក ក្នុងឈុតម៉ាក Givenchy’s 2016 S/S ហើយនាងក៏មាន បទសម្ភាសជាមួយ Dazed ផងដែរ រង់ចាំជាមួយពួកយើង” ។

ក្រៅពីកាក់កបជាមួយ ការងារថតម៉ូដឲ្យ ទស្សនាវដ្តីល្បីៗ តារាចម្រៀងវ័យ២៤ឆ្នាំ CL ក៏កំពុងមមាញឹកណាស់ដែរ ជាមួយអាល់ប៊ុម ចម្រៀងថ្មីនៅអាមេរិក បន្ទាប់ពីបទ “Hello Bitches” ហើយផលិតកម្ម YG បានប្រកាសដែរថាពេលនេះ CL កំពុងស្នាក់នៅ អាមេរិកដើម្បីសហការ ចម្រៀងថ្មីជាមួយ ម្ចាស់ផលិតកម្ម School Boy Records លោក Scooter Braun ៕

CL បង្ហាញស្ទីលថ្មី លើទស្សនាវដ្តី Dazed and Confused