វិធីកម្ចាត់ មុនលើថ្ងាស

វិធីកម្ចាត់ មុនលើថ្ងាស

មុនលើថ្ងាស គឺជាបញ្ហាសម្រស់ ដែលធ្វើឲ្យមនុស្សជាច្រើន មានភាពខ្មាស់អៀន និងអន់ចិត្តជាខ្លាំង ចំពោះខ្លួនឯង។ សក់ក្បាលមានជាតិខ្លាញ់ និងបញ្ហាអង្គែ គឺជាមូលហេតុដែលធ្វើឲ្យមុន កើតនៅលើថ្ងាស។ ការផ្លាស់ប្តូរអ័រម៉ូន ក៏រួមចំណែក ធ្វើឲ្យកើតមុនដែរ។

មុនលើថ្ងាស ពិបាកនឹងបិទបាំងណាស់ ដូច្នេះហើយបានជា មនុស្សជាច្រើន ខិតខំរកវិធីសាស្ត្រព្យាបាលពីមួយទៅមួយ ដូចជា ការផ្លាស់ប្តូរសាប៊ូកក់សក់ ការប្រើថ្នាំពេទ្យ និងការជួបពិគ្រោះ ជាមួយអ្នកជំនាញខាងសើរស្បែកជាដើម។

យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញលោកអ្នក នូវវិធីសាស្ត្រធម្មជាតិមួយចំនួន ដែលអ្នកអាចធ្វើវា នៅផ្ទះបានដោយខ្លួនឯង និងងាយស្រួលថែមទៀតផង។

ប៉េងប៉ោះ
អ្នកគ្រាន់តែកាត់ប៉េងបោះជាពីរផ្នែក រួចយកទៅត្រដុសនៅលើថ្ងាស ពីរបីដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់មុន និងស្នាមជាំខ្មៅ។ ប៉េងប៉ោះ អាចកម្ចាត់ស្នាមនានា និងធ្វើឲ្យស្បែកមើលទៅស្រស់ថ្លា។

ស៊ុត
ស៊ុត អាចបង្រាបមុនបានពិតមែន។ ផ្នែកពណ៌សរបស់ស៊ុត ជួយបន្តឹងស្បែក កម្ចាត់ស្នាមមុន  និងរន្ធខ្ទុះ។ អ្នកគ្រាន់តែយកវា ទៅលាបលើថ្ងាស ហើយទុកវាមួយសន្ទុះ បន្ទាប់មកលាងមុខចេញជាការស្រេច។

សំបកក្រូច
អ្នកអាចយកសំបកក្រូច ទៅត្រដុសលើកន្លែងដែលមានបញ្ហា។ ម្យ៉ាងវិញទៀត អ្នកអាចលាយបញ្ចូលគ្នា រវាងម្សៅសំបកក្រូច និងរមៀត រួចយកទៅលាបលើមុខ។ ទុកវាចោលមួយសន្ទុះ ទើបលាងទឹកស្អាតចេញ៕

ប្រភព៖ សប្បាយ