ខ្ចីលុយឳពុក ២ពាន់ដុល្លារ រកស៊ី ១៥ឆ្នាំក្រោយ ធ្វើឲ្យក្មេងកូន កសិករម្នាក់ ក្លាយខ្លួនជាឧកញ៉ា មានជំនួញ ក្នុងដៃប្រមាណ ១៦ប្រភេទ

ភ្នំពេញ៖ ផ្តើមចេញពីភាព “អត់ធ្មត់” ដែលស្តាប់ទៅ ហាក់ដូចជាពាក្យ ធម្មតា ប៉ុន្តែបុរសម្នាក់ បានប្រើពាក្យនេះ ប្រែក្លាយ ខ្សែជីវិតរបស់ខ្លួន ពីកូនកសិករ និងកូនអ្នករកស៊ី តូចតាចម្នាក់ ប្រើប្រាស់រយៈពេល ១៥ឆ្នាំ ក្លាយខ្លួនជាឧកញ៉ា ហើយបាននិង កំពុងគ្រប់គ្រងមុខ ជំនួញប្រមាណ១៦ ក្នុងដៃដោយភាគជោគជ័យ។

ខណៈកំពុងពិសារអាហារ ពេលល្ងាចជុំគ្នា ក្នុងភោជនីយដ្ឋាន Jet Plus ដែលក្នុងនោះរួម មានវត្តមាន លោក សយ វិចិត្រ នាយកប្រតិបត្តិ របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលផងនោះ លោក ឧកញ៉ា ស្រី ចាន់ បានរៀបរាប់ឲ្យដឹងថា លោកបានចេះ ចាប់ផ្តើមរកស៊ី តាំងពីអាយុ១៦ ឆ្នាំ ការគ្រាលនៅជា សិស្សវិទ្យាល័យ ក្នុងវ័យ១៦ឆ្នាំ នៅចន្លោះ ឆ្នាំ១៩៩៨-១៩៩៩ នៅពេលនោះ ហើយ ដែលលោកបាន ដាច់ចិត្តខ្ចីលុយឳពុកចំនួន ២ពាន់ដុល្លារ ដើម្បីទិញរថយន្ត មួយគ្រឿង រកស៊ីដឹកអង្ករទៅឧដ្តុង្គ ហើយនេះ ជាមុខរបរដំបង ប៉ុន្មានឆ្នាំក្រោយមក ក៏សន្សំលុយកាកបានខ្លះ ចូលរៀននៅ សាលាកសិកម្មចំការដូង ពេលនោះហើយ ដែលធ្វើឲ្យ លោក បែកគំនិតចេះរកស៊ីដីធ្លី ហើយក្តាប់ឱកាស រហូតមកទល់សព្វថ្ងៃនេះ។

ភាពជោគជ័យ ក្នុងមុខជំនួញរបស់ លោកឧកញ៉ា ស្រី ចាន់ថន គឺផ្តើមចេញ ពីភាពអត់ធ្មត់ តែមួយគត់ដែល លោកតែងតែអនុវត្ត ជាប្រចាំ ការរកស៊ីសំខាន់បំផុត នោះគឺភាពអត់ធ្មត់ ព្រោះថានៅពេលចេញ រកស៊ីប្រាកដណាស់ ពិតជាមានការប៉ះ សំដីគ្នាជាក់ជា មិនខាន ហើយនិងជួបរឿងរ៉ាវ ច្រើនណាស់ដែល អ្នកជំនួញម្នាក់ៗត្រូវប៉ះគ្នា ប្រសិនបើចេះអត់ធ្មត ចេះទន់ ចេះឱន រកស៊ីអ្វី ក៏ស្រួលដែរ។

អ្នកជំនួញ វ័យក្មេងរូបនេះ បានបង្ហើញអំពី សីល្ប៍វិធីនៃ ការប្រើភាពអត់ធ្មត់នោះថា “រ៉ាវអ្វីក៏អាចកើត ឡើងបានដែរ នៅក្នុងរបររកស៊ី បើសិនមាន អ្នកណាមម្នាក់ ចង់មកថាឲ្យ រឿងអ្វីមួយនោះ យើងប្រើឥរិយាបទ ទន់ដាក់គេ គេឃើញយើងទន់ដាក់ នោះគេលេង ចង់ថាឲ្យហើយ យើងអាចនិយាយ ជាមួជននោះដោយ ស្រួលវិញ។ យើងម្នាក់ៗខ្វះភាពអត់ធ្មត់ ខ្វះភាពតស៊ូ អត់មានការព្យាយាម យើងធ្វើអ្វី ក៏បរាជ័យដែរ បើសិនបើយើង មានវានៅក្នុងខ្លួន មានបញ្ហាកើតឡើង យើងដួល យើងងើប ដួលម្តងទៀត ងើបម្តងទៀត ងើបហើយដួលទៀត ត្រូវតែងើប យើងមិនមែនដួល រាល់ថ្ងៃនោះទេ ហើយយកការដួល ទំាងនោះធ្វើជាបទពិសោធន៍ វាមិនមែនមានន័យថា ថ្ងៃនេះយើងជួបបញ្ហា ស្អែកជួបបញ្ហា ហើយខានស្អែកនៅ តែជួបបញ្ហានោះទេ វាអាចជួបដែរ តែជួបតិច ហើយវាអាចនិងលែងជួប នៅពេលដែល យើងឆ្លងកាត់វាហើយ អីញ្ចឹងកិច្ចការអ្វីមួយ ត្រូវការភាពអត់ធ្មត់ខ្លំាងណាស់”។

លោកឧកញ៉ា ស្រី ចាន់ថន ក្រៅតែពីបណ្តុះស្មារតី អត់ធ្មត់ចំពោះខ្លួនផ្ទាល់ដើម្បី ភាពជោគជ័យ លោកជារឿយៗ ក៏តែងតែណែនាំ ដល់យុវជន ក៏ដូចបុគ្គលិក របស់ធ្វើយ៉ាងត្រូវមាន ចិត្តអត់ធ្មត នៅក្នុងការងារ ព្រោះថា ភាពអត់ធ្មត់នេះ សំខាន់ណាស់ ប្រសិនបើ យើងឆេឆាវ សម្រេចចិត្តលឿង នោះនិងខាតបង់ទាំងឱកាស និងលុយកាកផងដែរ បន្ថែមពីលើការអត់ធ្មត់ យើងក៏ត្រូវមាន ស្មារតី សាមគ្គីគ្នាផងដែរ ព្រោះថាកិច្ចអ្វីមួយ មនុស្សម្នាក់៑ៗ មិនអាចធ្វើបាន តែឯងៗនោះទេ។

ការអត់ធ្មត់របស់ ក្មេងប្រុសម្នាក់ កាលពី១៥ឆ្នាំ ដែលជាកូនកសិករ និងជាកូនអ្នក រកស៊ីតូចតាចម្នាក់ បានប្រែលក្លាយ ខ្សែជីវិត របស់ក្មេងប្រុសម្នាក់ ឲ្យក្លាយជាបុរស ដែលជោគជ័យម្នាក់ ក្នុងសង្គម ភាពអត់ធ្មត់នេះហើយ បានធ្វើឲ្យលោកឧកញ៉ា ស្រី ចាន់ថន មានមុខជំនួញ ចំនួន១៦ក្នុងដៃ ដែលរួមមាន ទី១.ក្រុមហ៊ុន ជេត ម៉ាស្ទ័រ ហូលឌីង JET Master Holdings Co., Ltd, ទី២.ក្រុមហ៊ុន ជេត អេឡិចទ្រីស៊ីធី Jet’s Electricity Co., Ltd, ទី៣.ក្រុមហ៊ុន ជេត ឃែស បកស៍ Jet’s Cash Box Co., Ltd, ទី៤.ក្រុមហ៊ុន ស្ប៉ាយឌើរ ហេវី ម៉ាស៊ីនើរី Spider Heavy Machinery Co., Ltd, ទី៥.ជេត ប៊ូទិក Jet Boutique, ទី៦.ជេត ត្រេនស្ពតថេសិន Jet Transportation, ទី៧.ជេត អេតវើថាយស៊ីង Jet Adverting, ទី៨.ជេត អូតូ Jet Auto, ទី៩.ភោជនីដ្ឋាន ជេត ផ្លឺស Jet Plus Restaurant, ទី១០.ក្លឹបកំសាន្ត ជេត ស្ទីឌីយូ Jet Studio Club, ទី១១.ផលិតកម្ម ជេត Jet Production, ទី១២.ជេត មែន ខុនស្ត្រាក់សិន Jet Man Construction, ទី១៣.ជេត ស្តា Jet Star, ទី១៤.ជេត មែន រៀលអ៊ីស្តេក Jet Man Real Estate, ទី១៥. ជេត ផាប់ Jet Pub និងទី១៦.ស្កាយលែន Skyland៕