Huawei P9 បែកធ្លាយ ឡូយ 9 ឡូយជាង 8 ឡូយជាង 7

Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនដ៍ធំឈានមុខលំដាប់លេខ 3 លើពិភពលោក កំពុងតែធ្វើឲ្យទីផ្សារស្មាតហ្វូន អង្រួនកក្រើក ជាថ្មីម្តងទៀតហើយ ជាមួយនឹងព័ត៌មានលេចធ្លាយរបស់ Huawei P9 ស៊េរីថ្មីរបស់ខ្លួន។Huawei P9  បែកធ្លាយ ឡូយ 9 ឡូយជាង 8 ឡូយជាង 7

យោងតាម GSMARENA ដែលជាប្រភពព័ត៌មានអំពីឧបករណ៍ចល័ត ពិសេសស្មាតហ្វូននោះ បាននិយាយថា P9 របស់ Huawei នេះជាស្មាតហ្វូនលំដាប់ កំពូលមួយទៀត ដោយសារតែមុខងារដ៏ពិសេសគឺកាមេរ៉ា ភ្លោះខាងក្រោយ ទហំ 12MP រឺ 20MP ជាមួយនឹងកាមេរ៉ាមុខ 8MP ដែលអាចនឹងមានភ្ជាប់មកជាមួយនូវអង្គញាណ (Sensor) ប្រភេទ laser-focus នៅខាងក្រោមភ្លើង flash ដើម្បីជួយដល់ការថតរូបឲ្យកាន់តែល្អប្រសើរ និងសម្រាប់ដាក់ filters ឲ្យរូបភាពកាន់តែច្បាស់ និងស្រស់ស្អាតផងដែរ។ GSMARENA បន្ថែមថាមុខងារកាមេរ៉ារាល់ស្មាតហ្វូនស៊េរី P របស់ Huawei នឹងមានបំពាក់នូវមុខងារពិសេសៗ ដូចជា ថតរួបនិងសារ៉េភាពច្បាស់ រូប និងផ្ទៃ (wide aperture) ថតវីដេអូមុខស្អាត (Beauty video) ថតវីដេអូយឺតៗ (Slow-motion)  ទប់រំញ័រ (HDR) ថតរូបចាប់ចលនាពន្លឺ  (Light painting) ថតវីដេអូលឿន (Time-lapse) ជាពិសេសបំពាក់ជាមួយបច្ចេកវិទ្យាសេន្កក្រយ៉ៅដៃជំនានថ្មី់ទី2 ដែលប្រើបានច្រើនជាង Mate 8 ដូចជា ដោះសោរ  លើកទូរសព្ទ័ បិតសំលេងនាឡិការរោទិ៍..។

ខណៈដែលព័ត៌មានលេចធ្លាយនេះកំពុងតែធ្វើឲ្យអ្នកនិយមប្រើស្មាតហ្វូននៅជុំវិញពិភពលោកជ្រួលច្របល់នោះ ពីមួយថ្ងៃ ទៅមួយថ្ងៃ កម្មវិធីនេះធ្វើឲ្យ មនុស្សម្នាចាប់អារម្មណ៍កាន់តែច្រើន ដោយសារតែមានពាក្យចចាមអារ៉ាមថា Huawei P9 នឹងចេញលក់ខែមេសា ស្របពេលដែលកម្មវិធីនេះនឹង រៀបចំឡើងដែរនោះ។  

គេហទំព័រជាច្រើនដែលកំពុងតែបាចសាចពាក្យចចាមអារ៉ាមនេះ បានបង្ហើបថាលក្ខណៈសម្បត្តិរបស់ P9 គឺមានបំពាក់ជាមួយ នឹងអង្គប្រតិបត្តិ (CPU) ប្រភេទ Kirin 950 CPU, Quad-core 2.3 GHz Cortex-A72 & quad-core 1.8 GHz Cortex-A53 ល្បឿនលឿន និង GPU ប្រភេទ Mali-T880 ហើយដែលមានអង្គចងចាំ (RAM) ដល់ទៅ 4GB រឺ 6GB  ថ្មទំហំ ​3900mAh កាន់បានយូរ ស៊ីមពីរ ល្បឿនអ៊ីនធើណិត 4G LTE និងអេក្រង់ប្រភេទ IPS-NEO​ ទំហំ 5.2 អ៊ីញ ផ្តល់ភាពភ្លឺច្បាស់ត្រជាក់ភ្នែក ដែលស្រោបដោយស្រទាប់កញ្ចក់ការពារ Corning Gorilla Glass 4 ជាមួយនឹងអង្គដំណើរការ OS (អែនដ្រយ )ចុងក្រោយ Andriod 6.0 Marsmallow ទៀតផង។

ថ្មីៗកន្លងទៅនេះ មានព័ត៌មានលេចឭថា P9 នឹងចេញក្នុងថ្ងៃ 06 ខែេមសាខាងមុខនេះ ដោយបង្ហាញស៊េរី ថ្មីៗ ឡូយៗ ដូចជា Huawei P9, Huawei P9 max និង P9 lite នៅទីក្រុងឡុងប្រទេសអង់គ្លេស ខណៈដែលព័ត៌មានមួយចំនួនទៀតថានឹងចេញនៅត្រីមាសទី2នៃឆ្នាំនេះ តែមិនច្បាស់ ពីខែ រឺទីកន្លែង (ប្រទេស) ច្បាស់លាស់។

Huawei P9  បែកធ្លាយ ឡូយ 9 ឡូយជាង 8 ឡូយជាង 7

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត