​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

ក្នុង​ថ្ងៃ​រៀបការ គង់ ចាន់ស្រីមុំ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ទៅ​លើ​កម្មវិធី​យ៉ាង​គគ្រឹកគគ្រេង​ជាពិសេស​គឺ​តម្លៃ​រ៉ូប​ពណ៌​ស​ដែល​តារា​ស្រី​វ័យ​២៦ ឆ្នាំ​រូប​នោះ​ស្លៀក។ តែ​បន្ទាប់ពី​រៀបការ​បាន​ពីរ​ថ្ងៃ​មក​ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ម៉ូដ​រ៉ូប​ដែល​អ្នកនាង​ពាក់​នោះ​ថា​បាន Copy ពី​បរទេស។

 

​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

 

នៅ​ក្នុង​គណនី Facebook បុរស​ម្នាក់​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ក៏​បាន​លើក​ឡើង​​ដោយ​បង្ហើរ​ចោល​ថា “អរគុណ​ចំពោះ​ការ​អោយ​តម្លៃ​នៃ​ការ​ច្នៃ​ម៉ូដ​របស់​ខ្មែរ ព្រោះ​ខ្ញុំ​ក៏​ជា​ខ្មែរ ប៉ុន្តែ​ការ​ដែល​ហ៊ាន​និយាយ​ថា​មិន​ចម្លង​គេ​បែបនេះ​ ហាក់​បី​ដូចជា​មើលងាយ​ដល់​អ្នក​ច្នៃ​ម៉ូដ​ដទៃ ដែល​ខំ​ប្រឹងប្រែង​តាមដាន​លើ​វិស័យ​ច្នៃ​ម៉ូដ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ព្រោះ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ច្នៃ​ម៉ូដ​ ក៏​មិន​ដែល​និយាយ​ពាក្យ​ថា​ខ្ញុំ​មិន​ដែល copy អ្នក​ដទៃ​ដែរ ព្រោះ​នេះ​ជា​ការ​ផ្លាស់​គំនិត និង​បទពិសោធន៍”។ Is it a coincidence ? U guys have the same idea as Ashi Studio ” ដែល​ឃ្លា​ចុងក្រោយ​មាន​ន័យ​ថា “តើ​វា​ជា​ការ​ចៃដន្យ​មួយ​ឬ? អ្នក​ពិតជា​មាន​គំនិត​ដូចគ្នា​ទៅ​នឹង Ashi Studio ដែរ។ ”

 

​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

 

ចំណែក​បណ្ឌិត​ច្នៃ​ម៉ូដ ឪម រៀម ក៏​បាន​លើក​ឡើង​គាំទ្រ​មតិ​អ្នក​ច្នៃ​ម៉ូដ​ខាង​លើ​ និង​បាន​បន្ថែមដែរ​ថា​ថា “ការ​អ្នក​ណា​មិន​អី​ទេ តែ​នេះ​ការ​តារា​ល្បី!!!នេះ​ជា​បទពិសោធន៍​សម្រាប់​អ្នក​រចនា​ម៉ូដ បើ​មិន​មាន​ខុស គឺ​មិន​អាច​រក​ត្រូវ​ឃើញ​ហើយ​មិន​ធ្វើ ​គឺ​មិន​មាន​បទពិសោធន៍​ដើម្បី​​អភិវឌ្ឍ​​ការ​រចនា​ម៉ូដ​នៅ​ស្រុក​យើង។ សូម​ឲ្យ​អ្នក​ច្នៃ​ម៉ូដ​ទាំងឡាយ​សិក្សា​អោយ​បាន​ច្បាស់​នៅ​ពាក្យ​ច្នៃ​ម៉ូដ មិនមែន​ចំលង​ម៉ូដ”។

 

​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

 

តប​នឹង​ការ​រិះគន់​ខាង​លើ ទំព័រ Facebook ឈ្មោះ Kong chansreymom ក៏​បាន​សរសេរ​រៀបរាប់​ថ្លែង​អំណរគុណ​ចំពោះ​សម្អាងការ និង​បញ្ជាក់​ថា រ៉ូប​ដែល​ស្រី​មុំ​ស្លៀក មិន​ចម្លង​គេ​ទេ។ ” រ៉ូប​មួយ​នេះ​មិន​បាន​ចម្លង ​ឬ​យក​ម៉ូដ​របស់​នរណា​ម្នាក់​ឡើយ។ គ្មាន​អ្វី​ដែល​ថ្មី​ទេ​នៅ​លើ​លោក​នេះ នរណា​ក៏​មាន​ការ​ស្រាវជ្រាវ​ដែរ និង​យក​របស់​នោះ​មក​ច្នៃប្រឌិត​បន្ថែម​ដើម្បី​ឲ្យ​ក្លាយ​ជា​របស់​ថ្មី​និង​ផ្ទាល់​ខ្លួន គឺ​ខាង​សម្អាងការ​បាន​ធ្វើ និង​យកចិត្តទុកដាក់​ក្នុង​ការ​ច្នៃ​ម៉ូដ​មួយ​នេះ​យ៉ាង​ពេញ​ហឹង។”

 

​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

 

ជាមួយ​នឹង​ការ​រិះគន់​ចំពោះ​រ៉ូប​តម្លៃ​ក្បែរ​ ៧ ពាន់​ដុល្លារ​របស់ គង់ ចាន់ស្រីមុំ និង​ការ​ស្រាយ​បញ្ជាក់​ពី​សាមី​ខ្លួន​នោះ​ ក៏​មាន​ការ​បញ្ចេញ​រូប​ប្រៀប​ធៀប​គ្នា​ចំពោះ​ម៉ូដ​រ៉ូប​នេះ​ដែរ ដែល​រ៉ូប​មួយ​ទៀត​របស់​ Ashi Studio ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី បៃរូត ប្រទេស​លីបង់ ហើយ​រ៉ូប​របស់  Ashi Studio ទើប​តែ​ចេញ​នៅ​ដើម​ឆ្នាំ ២០១៦ នេះ​តែ​ប៉ុណ្ណោះ។

 

ចុះ​ចំពោះ​ប្រិយមិត្ត​​វិញ​យល់​យ៉ាង​ណា​វិញ​ចំពោះ​​​ម៉ូដ​រ៉ូប​ទាំងពីរ​នេះ?

 

ម៉ូដ​រ៉ូប គង់ ចាន់ស្រីមុំ

 

​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

 

​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

 

ម៉ូដ​រ៉ូប​របស់​ម៉ាក Ashi Studio 

 

​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

 

​រ៉ូប​ថ្ងៃ​ការ​តម្លៃ​ជិត ៧ ពាន់​​ដុល្លារ​ គង់ ចាន់ស្រីមុំ ជួប​ការ​រិះគន់

 

អត្ថបទ៖ទ្រី រ៉ាវី
ប្រភព​រូបភាព៖nowfashion