Chanyeol បកស្រាយពីទំនាក់ទំនង រវាងលោក និង តារា IG កញ្ញា Lily Maymac

កូរ៉េខាងត្បូង៖ កាលពីពេលកន្លងទៅ គេនៅចាំបានថា សមាជិកក្រុម EXO លោក Chanyeol និងតារាម៉ូដែលអូស្រ្តាលី កញ្ញា Lily Maymac បាន follow គ្នាទៅវិញទៅមក នៅលើបណ្តាញសង្គម Instagram ដែលបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីណាក់អ្នកគាំទ្រ។

Chanyeol បកស្រាយពីទំនាក់ទំនង រវាងលោក និង តារា IG កញ្ញា Lily Maymac

ទន្ទឹមនឹងនេះ លោក​ Chanyeol ហាក់ដូចជាមិនអាចអង្គុយទ្រាំមើល កំហឹងរបស់អ្នកគាំទ្រ តទៅទៀតបាន លោកក៏សំរេចចិត្ត បង្ហោះសារបកស្រាយជម្រះរឿង ដែលយល់ច្រឡំទាំងអស់នោះ នៅលើគណនី IG ផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី១១ ខែមីនា  ដោយលោកបានសរសេរថា៖

«ខ្ញុំចង់ជៀសវាង ដោយការមិនលើកយករឿងបញ្ហាទាំងនេះ មកនិយាយនោះទេ ប៉ុន្តែខ្ញុំពិតជាទ្រាំមិនបានឡើយ នៅពេលដែលឃើញអ្នកទាំងអស់គ្នា មានការព្រួយបារម្ភបែបនេះ…

 នៅពេលបច្ចុប្បន្ននេះ ខ្ញុំមិនបានមានស្នេហាអ្វីឡើយ ហើយខ្ញុំពិតជារវល់ជុំវិញរឿងការងាររបស់ខ្ញុំណាស់ ដែលមានតែ ការងារ,ផលិតកម្ម,ការងារ,ផលិតកម្ម​ និងការសម្រាកតែប៉ុណ្ណោះ… ខ្ញុំសន្យាថា ខ្ញុំមិនធ្វើឲ្យអ្នកទាំងអស់គ្នា ព្រួយបារម្ភ និងខកចិត្តតទៅទៀតឡើយ។

ខ្ញុំមិនដឹងថាពាក្យចចាអារ៉ាមចម្លែកទាំងអស់នេះ ចេញមកពីប្រភពណាទេ ប៉ុន្តែខ្ញុំពិតជាមិនធ្លាប់បាន Follow/Unfollow មនុស្សម្នាក់នោះឡើយ (Lily Maymac)… ខ្ញុំបាន Follow នាង ដោយមិនបានគិតច្រើននោះទេ ទើបទីបញ្ចប់ បានធ្វើឲ្យជះឥទ្ធិពលប៉ះពាល់ និងផ្តល់ផលអវិជ្ជមានឲ្យនាងខ្លាំងបែបនេះ ដូច្នេះហើយខ្ញុំបាន Unfollow នាងវិញហើយ ដូចនេះអ្នកទាំងអស់គ្នា កុំមានការព្រួយបារម្ភទៀតអី… ខ្ញុំអត់សូវស្គាល់ម្នាក់នោះទេ… ហាហាហាហា»

Chanyeol បកស្រាយពីទំនាក់ទំនង រវាងលោក និង តារា IG កញ្ញា Lily Maymac

Chanyeol បកស្រាយពីទំនាក់ទំនង រវាងលោក និង តារា IG កញ្ញា Lily Maymac
Chanyeol បកស្រាយពីទំនាក់ទំនង រវាងលោក និង តារា IG កញ្ញា Lily Maymac

ប្រភព៖AllKpop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload