កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ

កូរ៉េខាងត្បូង៖ នៅលើគណនី​ IG ផ្ទាល់ខ្លួនរបស់កញ្ញា Soyeon សមាជិកក្រុម T-ara បានបង្ហោះរូបភាពមួយ កាលពីម្សិលមិញ ដែលជាសំបុត្ររបស់កុមារកម្ពុជា បានសរសេរផ្ញើមកកាន់កញ្ញាដោយក្តីស្រលាញ់ និងការអគុណ ដែលSoyeon បានជួយទំនុកបំរុង ដល់ក្រុមគ្រួសាររបស់គេ។

កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ

ក្នុងសំបុត្រនោះមានខ្លឹមសារដូចតទៅ៖

សួស្តីអ្នកទំនុកបំរុង! ខ្ញុំបាទឈ្មោះ ថា វីវិទូ រស់នៅស្រុកឆែប ខេត្តព្រះវិហារ ប្រទេសកម្ពុជា នៅជុំវិញផ្ទះខ្ញុំមានដាំដើម ខ្នុរ ពេលទំនេរចូលចិត្តលេង បាញ់ខ្លី ពេលធំឡើងខ្ញុំចង់ក្លាយជា គ្រូបង្រៀន មិនទាន់ចូលរៀនទេ មិនទាន់គ្រប់អាយុ សព្វថ្ងៃខ្ញុំរស់នៅជាមួយ ឪពុកម្តាយ គាត់ជាកសិករ។ សូមអគុណអ្នកដែលបានជ្រើសរើសខ្ញុំ ជាកុមារទំនុកបំរុង សូមជូនពរ អ្នកនិងគ្រួសារឲ្យមានសុភមង្គល និងសេចក្តីសុខគ្រប់ពេលវេលា ពីខ្ញុំ វិទូ

កញ្ញមិនត្រឹមតែបង្ហោះរូបថតសំបុត្រនោះទេ ប៉ុន្តែកញ្ញាបានសរសេរនូវពាក្យពេជន៏ ជាភាសាកូរ៉េមួយចំនួន បង្ហាញពីក្តីស្រលាញ់ ទៅកាន់កុមារានោះវិញថា៖

“​ ពិតជាគួរឲ្យស្រលាញ់ណាស់ #សំបុត្រ ខ្ញុំទទួលបានសំបុត្រពីកុមារម្នាក់ ខ្ញុំបានធ្វើការទំនុកបំរុងនេះ​ បន្ទាប់ពីមានក្រុមគាំទ្របានណែនាំប្រាប់ខ្ញុំ Kyaa #so Cute!!!!! កុមារានេះ មានអាយុត្រឹមតែ៣ឆ្នាំទេ #អាយុ៣ឆ្នាំដូចនេះមើលទៅប្រហែលជាមាននរណាម្នាក់ សរសេរសំបុត្រនេះជំនួសហើយ ប៉ុន្តែ រូបប៉េតប៉ោងទាំងនោះ គឺកុមារនោះជាអ្នកគូរ #SoHappy #SharingIsHappiness

កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ
កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ

តើអ្នកទាំងអស់យល់យ៉ាងណា ចំពោះចិត្តសប្បុរស របស់តារាស្រីរូបនេះ?

ទាំងនេះជារូបថត ដែលក្រុមTara បានមកប្រគំតន្រ្តីនៅប្រទេសកម្ពុជា កាលពី ខែកុម្ភៈ ឆ្នាំ២០១៤

កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ
កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ
កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ
កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ
កុមារកម្ពុជា ផ្ញើសេចក្តីស្រលាញ់ ទៅកាន់ Soyeon សមាជិកក្រុម T-ara ដែលបានជួយទំនុកបំរុង និងផ្តល់អនាគតភ្លឺស្វាងដល់រូបគេ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload