អ្នកលេងហ្វេសប៊ុក វាយប្រហារ លើរ៉ូបរៀបការដ៏ស្រស់ស្អាត របស់ គង់ ​ចាន់ស្រីមុំ

ភ្នំពេញ៖ កាលពីយប់មិញ​ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសរសេរពាក្យវាយប្រហារ ទៅកាន់ តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ក្រោយពីរូបនាង បង្ហាញនូវម៉ូតរ៉ូបរៀបការរបស់នាងរួចមក។

ក្នុងទំព័រហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះរូបថត និងសារដ៏វែងអន្លាយមួយថា "ខ្ញុំ គង់ ចាន់ស្រីមុំ សូមអរគុណយ៉ាងខ្លាំង ទៅដល់សំអាងការ paradise wedding planner ដែលខំគូរ និងច្នៃម៉ូតរ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ពេលកាត់នំក្នុងថ្ងៃមង្គលការដ៏ពិសេសសំរាប់នាងខ្ញុំ ដោយប្រើរយៈពេលត្រឹមតែ ២០ ថ្ងៃ អាចធ្វើបានយ៉ាងល្អប្រណិត ខ្ញុំសូមបញ្ចាក់ប្រាប់ថា រ៉ូបមួយនេះមិនបានចំលងរឺយកម៉ូតរបស់នណាម្នាក់ឡើយ គ្មានអ្វីដែលថ្មីទេនៅលើលោកនេះ នរណាក៏មានការស្រាវជ្រាវដែរ និងយករបស់នោះមកច្នៃប្រឌិតបន្ថែម ដើម្បីឲ្យក្លាយជារបស់ថ្មីនិងផ្ទាល់ខ្លួន គឺខាងសំអាងការបានធ្វើ និងយកចិត្តទុកដាក់ក្នុងការច្នៃម៉ូតមួយនេះយ៉ាងពេញទំហឹង ។ ខ្ញុំសូមឲ្យបងប្អូនខ្មែរទាំងអស់ លើកស្ទួយអ្វីដែលជាការច្នៃប្រឌិតរបស់ខ្មែរយើងផង កុំចេះតែយកខ្មែរទៅប្រៀប នឹងបរទេស ហើយកុំចេះតែឲ្យតម្លៃខ្មែរនៅពីក្រោយបរទេស រហូតបែបនេះអី។ សូមមើលឃើញនូវអ្វីដែលជាស្នាដៃខ្មែរ ហើយរៀនឲ្យតំលៃខ្មែរគ្នាឯងផង គេខំធ្វើមិនបានសំរាកដើម្បីឲ្យបានល្អគ្រប់យ៉ាង ហើយសូមតបស្នងវិញដោយពាក្យសរសើរ រឺ រិះគុណដើម្បីស្ថាបនា មិនមែនរិះគុណដោយយកខ្មែរទៅប្រៀបនឹងបរទេសនោះទេ ។ សូមអរគុណដល់អ្នកដែលគាំទ្រយើងខ្ញុំកន្លងមក និងតែងតែអោយតំលៃសិល្បៈខ្មែរ" 

ក្រោយពីអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះសារទាំងនេះហើយ ស្រាប់តែមានបុរសម្នាក់ បានបញ្ចេញម៉ូតរ៉ូបបរទេស ដែលវាស្រដៀងនឹងម៉ូតរបស់នាងផងដែរ។ បុរសនោះបានសរសេរថា "អរគុណចំពោះការឲ្យតំលៃនៃការច្នៃម៉ូតរបស់ខ្មែរ ព្រោះខ្ញុំក៏ជាខ្មែរ ប៉ុន្តែការដែលហ៊ាននិយាយថា មិនចំលងគេបែបនេះ ហាក់បីដូចជាមើលងាយដល់អ្នកច្នៃម៉ូតដទៃ ដែលខំប្រឹងប្រែងតាមដាន លើវិស័យច្នៃម៉ូតទាំងក្នុងនិងក្រៅស្រុក ព្រោះក្នុងនាមខ្ញុំជាអ្នកច្នៃម៉ូត ក៏មិនដែលនិយាយពាក្យថា ខ្ញុំមិនដែល copy អ្នកដទៃដែរ ព្រោះនេះជាការផ្លាស់គំនិត និងបទពិសោធន៍ ។ Is it a coincidence ? U guys have the same idea as Ashi Studio"

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អ្នកលេងហ្វេសប៊ុក វាយប្រហារ លើរ៉ូបរៀបការដ៏ស្រស់ស្អាត របស់ គង់ ​ចាន់ស្រីមុំ
អ្នកលេងហ្វេសប៊ុក វាយប្រហារ លើរ៉ូបរៀបការដ៏ស្រស់ស្អាត របស់ គង់ ​ចាន់ស្រីមុំ
អ្នកលេងហ្វេសប៊ុក វាយប្រហារ លើរ៉ូបរៀបការដ៏ស្រស់ស្អាត របស់ គង់ ​ចាន់ស្រីមុំ
សាររបស់អ្នកនាង គង់ ចាន់ស្រីមុំ

អ្នកលេងហ្វេសប៊ុក វាយប្រហារ លើរ៉ូបរៀបការដ៏ស្រស់ស្អាត របស់ គង់ ​ចាន់ស្រីមុំ
សាររបស់បុរសម្នាក់

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload