CL ត្រៀម​ចេញ​អាល់ប៊ុម​ចម្រៀង​ដំបូង​នៅ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ

ថ្វីបើ​កាល​ពី​ឆ្នាំ​មុន​​មាន​ការ​ប្រកាស​គម្រោង​ចេញ​អាល់ប៊ុម​ចម្រៀង​ដំបូង​​នៅ​អាមេរិក​ ប៉ុន្តែ​ផលិតកម្ម YGនៅ​តែ​មិន​ទាន់​​បង្ហាញ​គម្រោង​ថ្មី​​នៃ​ការវិវឌ្ឍ​គម្រោង​នេះ​នៅ​ឡើយ។

 

CL ត្រៀម​ចេញ​អាល់ប៊ុម​ចម្រៀង​ដំបូង​នៅ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ

 

ទើប​មក​ដល់​ថ្ងៃ​ទី ១៦ ខែ មីនា ផលិតកម្ម YG បាន​បង្ហើប​ព័ត៌មាន​​ថ្មី​មួយ​​អំពី​ការ​ផលិត​អាល់ប៊ុម​ចម្រៀង​របស់ CL ដោយ​បញ្ជាក់​ថា​៖ “CL ពេល​នេះ​កំពុង​នៅ​អាមេរិក។ នាង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​លោក​ Scooter Braun ដែល​ជា​ម្ចាស់​ផលិតកម្ម School Boy Records ​និង​សម្រាក​នៅ​ទី​នោះ​ជាមួយ​បុគ្គលិក​ផ្សេង​ទៀត​ដើម្បី​រៀបចំ​​ការ​ចេញ​អាល់ប៊ុម​ដំបូង”។

 

ពួក​គេ​បន្ថែម​ទៀត​ថា​៖ “បច្ចុប្បន្ន ការ​ចេញ​អាល់ប៊ុម​ដំបូង​នៅ​អាមេរិក​របស់​ CL គឺ​ជាក់ច្បាស់”។ តាម​សេចក្ដីរាយការណ៍​ចំណងជើង​និង​វីដេអូ​ចម្រៀង​គឺ​បាន​រៀបចំ​រួចរាល់​អស់​ហើយ។ តាម​គម្រោង​កាល​ពី​លើក​មុន​​ការ​ចេញ​អាល់ប៊ុម​ចម្រៀង​នេះ​ត្រូវ​ចេញ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ត្រូវ​ផ្អាក​ទៅ​វិញ។ ចុងក្រោយ​កាល​ពី​ឆ្នាំ​មុន CL ក៏​បាន​ចេញ​វីដេអូ​ចម្រៀង “Hello Bitches” ដើម្បី​ផ្សព្វផ្សាយ​​សម្រាប់​អាល់ប៊ុម​របស់​នាងផងដែរ៕

 

CL ត្រៀម​ចេញ​អាល់ប៊ុម​ចម្រៀង​ដំបូង​នៅ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ

 

ចុចអាន៖CL ចេញ​ថត​វីដេអូ​ចម្រៀង​សម្រាប់​អាល់ប៊ុម​​ទោល​ដំបូង​នៅ​សហរដ្ឋ​អាមេរិក
​​​​

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  koreaboo