ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

ខ្សែភាពយន្ត​រឿង “ដៃគូ​កំចាត់​ខ្មោច” របស់​ផលិតកម្ម​ BKS ដែល​អតីត​​សព​តារា​ចម្រៀង​ វណ្ណ មករា បាន​ចូល​រួម​សម្ដែង​នោះ បាន​បើក​សម្ពោធ​ហើយ​កាល​​ពី​ល្ងាច​មិញ​នេះ រោងភាពយន្ត​លីជិន​ទួលគោក។

 

ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

 

នៅ​ក្នុង​ខ្សែភាពយន្ត​នេះ លោក វណ្ណ មករា បាន​ដើរ​តួ​ជា​បង​ធំ​ម្នាក់​នៅ​​ក្នុង​ភូមិ ប៉ុន្តែ​មាន​ចិត្ត​ល្អ​ចេះ​យកអាសា​គេ​​ឯង ប្រជាជន​ក្នុង​ភូមិ​ស្រលាញ់​រាប់​អាន។ ក្នុង​សាច់​រឿង​ដែល BKS ប្រើ​ពេល​ថត​ជិត១ខែ​នោះ លោក វណ្ណ មករា មាន​​ប្លង់​ថត៤ថ្ងៃ ដោយ​លោក​ទទួល​បាន​តម្លៃ​ខ្លួន​២៥០ដុល្លារ។

 

លោក ឈុន សុវណ្ណភក្ដី អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​ BKS បាន​លើក​ឡើង​ថា លោក​ក៏​ដូច​គ្នា​ថ្នាក់​ដឹង​នាំ​ក្នុង​ផលិតកម្ម​ទាំង​មូល ពិត​ជា​មាន​សោក​ស្ដាយ​ខ្លាំង​ណាស់​នូវ​​មរណភាព​លោក ​វណ្ណ មករា ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ពេល​កន្លង​ទៅ។

 

លោក​បាន​រំលឹក​ថា អតីត​តារា​ចម្រៀង​វណ្ណ មករា គឺ​ជា​តួអង្គ​ម្នាក់​​មាន​អត្តចរិត​រួសរាយ​រាក់ទាក់ គោរព​ពេល​វេលា​ ហើយ​​​​សម្ដែង​បាន​ល្អ​ខ្លាំង​ណាស់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ដោយសារតែ​លោក​មាន​បទពិសោធន៍​ស្រាប់ វណ្ណ មករា ថែម​ទាំង​ជួយ​ណែនាំ​ប្លង់​ថត​ខ្លះ​ថែម​ទៀត​ផង។

 

ក្នុង​ថ្ងៃ​បើក​សម្ពោធ​ល្ងាចមិញ​នេះ ក្បាល​ដំបូង​នៃ​ផលិតកម្ម ​BKS បាន​ធ្វើ​​ឲ្យ​អ្នក​ដែល​​ចូល​រួម​ទាំង​អស់ ​ធ្វើ​កិច្ច​គោរព​វិញ្ញាណក្ខន្ធ លោក វណ្ណ មករា ចំនួន៥ វិនាទី ដើម្បី​ជា​ការ​ដឹង​គុណ​ថែម​ទៀត​ផង។ ជាមួយ​គ្នា​នោះ​ដែរ ក្រុម​គ្រួសារ​របស់​លោក វណ្ណ មករា ក៏​ត្រូវ​បាន​ផលិតកម្ម​អញ្ជើញ​មក​ទស្សនា​ផង​ដែរ។

 

ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

 

រឿង “ដៃគូ​កំចាត់​ខ្មោច” ក្រៅ​ពី លោក វណ្ណ មករា ក៏​មាន​តារា​សម្ដែង​ជា​ច្រើន​ទៀត​ចូល​រួម​ផង​ដែរ ក្នុង​នោះ​មាន​ដូច​ជា ​តារា​ទឹក​ភ្នែក នី មុន្នីនាថ លោក ប៉ែន ចំរ៉ុង កញ្ញា ពៅ លីដា  កញ្ញា ញឹម ចាន់ថន នាយ គ្រឿន អ្នក​នាង ខ្ញុង ជា​ដើម។  ខ្សែភាពយន្ត​មួយ​នេះ បាន​ចំណាយ​ការ​ផលិត​របស់​ខ្ទង់៦ម៉ឺន​ដុល្លារ។

 

លោក ឈុន សុវណ្ណភក្ដី  បាន​លើក​ឡើង​ទៀត​ថា ​ខ្សែភាពយន្ត​ខាង​លើ​នេះ គឺ​ជា​វណ្ណកម្ម​ទី១​​របស់ BKS ដូច្នេះ​ហើយ​លោក​បាន​ពិនិត្យ​ឃើញ​​ថា មិន​ទាន់​បាន​ល្អ​ខ្លាំង​​​នៅ​ឡើយ​ទេ។ “យើង​មាន​​ប្លង់​ល្អៗ​ច្រើន តែ​ក្នុង​ហ្នឹង​ក៏​មាន​​កន្លែង​ខ្លះ​​ឆ្គង​ដែរ ដូច​ជា​សំឡេង​យើង​ធ្វើ​មិន​ទាន់​បាន​ល្អ​ទេ  តែ​នេះ​ជា​មេរៀន​​របស់​យើង​ក្នុង​ការ​​ធ្វើ​រឿង​​ក្រោយៗ​ទៀត” លោក ឈុន សុវណ្ណភក្ដី  ថ្លែង​។

 

រឿង “ដៃគូ​កំចាត់​ខ្មោច” និង​ចាក់​បញ្ចាំង​ចាប់​ពី​​​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១៦ ​នេះ​តទៅ​​នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី ភ្នំពេញ និង ​ខេត្ត សៀមរាប ដែល​គម្រោង​​នៃ​​ការ​ចាក់​បញ្ចាំង​មាន​រយៈពេល​១ខែ​ឯណោះ។

 

សូម​ទស្សនាវីដេអូ
 

 

តាម​ការ​បញ្ជាក់​ពី អ្នក​ចាត់ការ​ទូទៅ​ខាង​លើ  ក្រៅ​ពី​រឿង​“ដៃគូ​កំចាត់​ខ្មោច” ផលិតកម្ម​BKS មាន​មហិច្ឆតា​ផលិត​ខ្សែភាពយន្ត​​និង​បទចម្រៀង​ជា​ច្រើន​ទៀត ។ ថ្មីៗ​នេះ​ផលិតកម្ម​ទើប​តែ​​បញ្ជាប់​​​ថត​ខ្សែភាពយន្ត​ទី២​របស់​ខ្លួន គឺ​រឿង “អាសុយ​ទ្រីស្មោះ​ស្នេហ៍” ដោយ​រឿង​មួយ​នេះ​គ្រោង​ចំណាយ​ខ្ទង់​ជាង​៧ម៉ឺន​ដុល្លារ​ឯណោះ ចំពោះ​ការ​​​ចាក់​បញ្ចាំង​នៅ​មិន​ទាន់​កំណត់​បាន​នៅ​ឡើយ​ទេ៕

 

 

ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

 

ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

 

ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

 

ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

 

ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

 

ស្នាដៃ​ចុង​ក្រោយ វណ្ណ មករា បើក​សម្ពោធ​​ល្ងាច​មិញ

 

អត្ថបទ៖ ខុត សីហា