ពិធីករ​ Killer Karaoke អាមេរិក​ Steve-O ទម្លាយ​រឿង​ធ្លាប់​ជក់​គ្រឿង​ញៀន​ជាមួយ Mike Tyson

ពិធីករ​ល្បី​ក្នុង​កម្មវិធី​កម្សាន្ត​ Killer Karaoke អាមេរិក​រដូវ​កាល​ទី​១ Steve-O បាន​និយាយ​ប្រាប់​ទៅ​ទស្សនាវដ្ដី GQនៃ​​រឿងរ៉ាវ​ដែល​ខ្លួន​​និង​អតីត​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Mike Tyson ធ្លាប់​ជក់​កូកាអ៊ីន​ដល់​ទៅ​៣​ម៉ោង​ក្នុង​បន្ទប់​ទឹក។

 

ពិធីករ​ Killer Karaoke អាមេរិក​ Steve-O ទម្លាយ​រឿង​ធ្លាប់​ជក់​គ្រឿង​ញៀន​ជាមួយ Mike Tyson

 

តារា​វ័យ​៤១​ឆ្នាំ​និង​ជា​អ្នក​កំប្លែង​បាន​រ៉ាយរាប់​ថា៖”បន្ទាប់​ពី​សប្បាយ​រីករាយ​ក្នុង​ពិធីជប់លៀង​មួយ​​នៅ​តំបន់ Hollywood Hills ខ្ញុំ​បាន​ហៅ​ Mike ឲ្យ​បើកទ្វារ​បន្ទប់​ទឹក​ និង​បបួល​គេ​ជក់​កូកាអ៊ីន។ ខ្ញុំ​បាន​ប្រាប់​ទៅ​គេ​ថា​ ខ្ញុំ​មាន​ថ្នាំ​មួយ​កញ្ចប់​ធំ ចង​ជា​៨​ដុំ​ក្នុង​ហោប៉ៅ និង​កន្លះ​ទៀត​នៅ​ហោប៉ៅ​ផ្សេង​។ ពួក​យើង​បាន​ចាក់​សោ​បន្ទប់​ទឹក​ ហើយ​ជក់​ជាមួយ​គ្នាតែម្ដង”។

 

​​​​យ៉ាងណាក្ដី នេះ​គ្រាន់​តែ​ជា​រឿង​អតីតកាល ហើយ Steve-O បាន​បន្ថែម​ថា ការ​ថ្នាំញៀន​គឺ​​បាន​គ្រប់គ្រង​ជីវិត​របស់​គេ​។ ទល់​មក​ដល់​បច្ចុប្បន្ន Steveនិង Tyson មិន​សូវ​បាន​ជួប​គ្នា​ប៉ុន្មាន​ទេ។ កាល​ពី​ខែ​តុលា​ ឆ្នាំ ២០១៥ ពិធីករ​ Killer Karaoke ​រូប​នេះ ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​៣០​ថ្ងៃ​ បន្ទាប់​ពី​បាន​កាន់​រូប​ត្រី​ដូហ្វីន​​ឡើង​ទៅ​កន្លែង​ស្ទូច​​​មួយ​នៅ​តំបន់ Hollywood ​និង​បំផ្ទុះ​កាំជ្រួច​​បង្ក​ភាព​ចលាចល​៕

 

ពិធីករ​ Killer Karaoke អាមេរិក​ Steve-O ទម្លាយ​រឿង​ធ្លាប់​ជក់​គ្រឿង​ញៀន​ជាមួយ Mike Tyson

 

ចុចអាន៖ពិធីករ​ Killer Karaoke អាមេរិក​ Steve-O ត្រូវ​កាត់​ទោស​ជាប់​គុក​៣០​ថ្ងៃ​ដោយសារ​តែ…

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ foxnews